ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញទទួលជួបលោកស្រី នាយកស៊ើបអង្កេត នៃនាយកដ្ឋានប្រតិបត្តិការនគរបាលហុងកុង

ដោយទទួលបានការអនុញ្ញាត្តដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានទទួលជួបលោកស្រី TSUI Sheung-Yee, Sally នាយកស៊ើបអង្កេត នៃនាយកដ្ឋានប្រតិបត្តិការនគរបាលហុងកុង និងប្រតិភូអមដំណើរ មានសមាជិកគណៈប្រតិភូកងកម្លាំងនគរបាលហុងកុង (HKPF) និងគណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយ (ICAC) មកបំពេញទស្សនកិច្ចការងារ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ការអញ្ចើញមកបំពេញទស្សនកិច្ចការងារមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅពេលនេះ គឺជាការបង្កើននូវទំនាក់ទំនងកាន់តែជិតស្និទ្ធិរវាងនគរបាលជាតិម្ពុជា និងកងកម្លាំងនគរបាលតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង ហើយក៏ជាផ្នែកដ៏សំខាន់មួយក្នុងការចូលរួមចំណែកដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ការងារគ្នាទៅវិញទៅមក សំដៅកែលម្អ ពង្រឹងការគ្រប់គ្រងកម្លាំងនគរបាល អភិបាលកិច្ចលើវិស័យកងកម្លាំងនគរបាល ឱ្យកាន់តែមានសមត្ថភាព រឹងមាំបន្ថែមទៀត ក៏ដូចជាការទទួលបានគន្លឹះថ្មីៗ អាចយកជាប្រយោជន៍សម្រាប់ប្រើប្រាស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់នគរបាលឱ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញIMG_20250828_082933_661 FB_IMG_1756293549616 FB_IMG_1756293571006 FB_IMG_1756293573967 FB_IMG_1756293576487 FB_IMG_1756293579301 FB_IMG_1756293582785 FB_IMG_1756293586468

You might like