ពិធីបេីកការដ្ឋានសាងសង់រោងចក្រផលិតសំលៀកបំពាក់ដែលមានទំហំផ្ទៃដី​ ៨ហិកតា​ និងមានទុនវិនិយោគប្រមាណ៣០លានដុល្លារ​

នាព្រឹកថ្ងៃទី៣០ ខែសីហា​ ​ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីបេីការដ្ឋានសាងសង់រោងចក្រផលិតសំលៀកបំពាក់របស់ក្រុមហ៊ុនខេមបូឌា ហ័រជយ ថេកស្តាយ​ ឯ.ក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ​ ក្រុងស្វាយរៀង​។

មានប្រសាសន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្ត​បានថ្លែងនូវ​ក្តីសោមនស្សរីករាយដែលបានចូលរួមជាធិបតីក្នុងពិធីបេីកការរដ្ឋានសាងសង់រោងចក្រផលិតសំលៀកបំពាក់របស់ក្រុមហ៊ុន “ខេមបូឌា ហ័រជយ ថេកស្តាយ ឯ .ក” នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Qilu នាពេលនេះ​ ដែលជាមោទនភាពមួយ សម្រាប់ក្រុមហ៊ុន សម្រាប់ខេត្ត និងសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ​ ហេីយនេះជានិមិត្តរូបនៃទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នារវាងប្រទេសកម្ពុជា និងដៃគូវិនិយោគរបស់យើង។

ឯកឧត្តមបន្តថា​ ការបង្កើតរោងចក្រនេះ នឹងផ្តល់នូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចយ៉ាងសំខាន់​ នឹងបង្កើតឱកាសការងារ​សម្រាប់កម្មករ​ កម្មការនី ប្រមាណជាង២០០០នាក់​ និងការពង្រឹង​ ពង្រីក​មូលដ្ឋានឧស្សាហកម្មក្នុងតំបន់ និងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ជាតិរបស់យើង​ ហេីយការវិនិយោគនេះ ស្របទៅតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កំណើនឧស្សាហកម្មទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសប្រកបដោយការទទួលខុសត្រូវ និងលើកកម្ពស់តួនាទី របស់កម្ពុជានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទៅដល់ប្រទេសនានាលេីពិភពលោក។

ឯកឧត្ដម​បន្ថែមថា​ ក្នុងនាមជាអភិបាលខេត្ត សូមគាំទ្រយ៉ាងពេញទំហឹង​ និងសង្ឃឹមជឿជាក់ថាគម្រោងនេះនិងដំណើរការទៅមុខដោយរលូន និងមានប្រសិទ្ធភាព​ ហេីយរដ្ឋបាលខេត្តបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសម្របសម្រួលគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន​ នៅពេលក្រុមហ៊ុនជួបបញ្ហា​ ទាំងក្នុងពេលសាងសង់ និងនៅពេលអនាគតនៅពេលប្រតិបត្តិការចាប់ផ្តើមជាដេីម៕IMG_20250831_110509

You might like