ឯកឧត្តម អ៊ុន ចាន់ដា អំពាវនាវឱ្យមានការអភិវឌ្ឍ និងអភិរក្សលើវិស័យជលផល ខណៈលែងកូនត្រី និងកូនបង្កងជិត១០ម៉ឺនកូន

(កំពង់ចាម): អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់អាជ្ញា ធរពាក់ព័ន្ធ និងសហគមន៍នេសាទ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ រួមគ្នាជំរុញការអភិវឌ្ឍ និងថែរក្សា ការពារ អភិរក្សលើវិស័យជលផលឱ្យមានចីរភាព ជាពិសេសត្រូវ ជំរុញការអភិវឌ្ឍមច្ឆាជាតិ ក្នុងខេត្តកំពង់ចាម ឱ្យបានល្អប្រសើរ ក្រោមពាក្យស្លោក «ទាំងអស់គ្នាដើម្បីត្រី ត្រីដើម្បីទាំងអស់គ្នា»។ ការថ្លែងបែបនេះក្នុងពិធីលែងកូនត្រី និងកូនបង្កង ជិត១០ម៉ឺន ក្បាល នៅតំបន់បឹងធំ ស្ថិតក្នុងភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២៥។

ថ្លែងក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា កូនត្រី និងកូន បង្កង ប្រមាណជិត១០ម៉ឺន​កូន ដែលយើងរួមគ្នាប្រលែងនាពេលនេះ គឺមានអត្ថន័យ និង សារៈសំខាន់បំផុត សម្រាប់បំផុសស្មារតី ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងវិស័យឯកជន ឱ្យចូលរួម យ៉ាងសកម្ម ក្នុងសកម្មភាព ថែរក្សា ការពារ អភិរក្ស និងបង្កើនផល ស្តុកធនធានជលផល ក្នុងបឹងធម្មជាតិ ឱ្យកាន់តែសំបូរឡើងថែមទៀត សម្រាប់ប្រជាពលរដ្ឋយើងប្រើប្រាស់កាត់បន្ថយភាព ក្រីក្រ និងបង្កើនជីវភាពរស់នៅផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខណ្ឌរដ្ឋបាលជលផល ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ចំពោះជនល្មើស បំផ្លាញព្រៃលិចទឹកនៅគ្រប់ទីកន្លែង និងកិច្ចការពារកន្លែងអភិរក្សជលផល ដោយបន្តការងារ បង្ក្រាបបទល្មើសជលផលជាប្រចាំ ពោលគឺត្រូវចាត់វិធានការគ្រប់បែបយ៉ាង ដោយផ្តោតសំខាន់ ទៅលើបទល្មើសដែលបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង និងការប្រើសារធាតុពុល ដើម្បីចាប់ត្រីជាដើម៕FB_IMG_1757329554062 FB_IMG_1757329570736 FB_IMG_1757329567851 FB_IMG_1757329561898 FB_IMG_1757329558902

You might like