ឯកឧត្តម អ៊ុន ចាន់ដា ផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ចំនួន ២៦នាក់ និងសិស្សមានពិការភាព សិស្សកំព្រា​ចំនួន​ ៧នាក់ នៅក្នុងក្រុងកំពង់ចាម

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តល់កុំព្យូទ័រយួរដៃ ថវិកា​ និងសម្ភារសិក្សាមួយចំនួន ដល់សិស្សប្រឡងជាប់និទ្ទេសA ចំនួន ២៦នាក់ និងឧបត្ថម្ភគាំទ្រដល់សិស្ស មានពិការភាព នៃវិទ្យាល័យអប់រំពិសេស ព្រមទាំងសិស្សក្នុងមជ្ឈមណ្ឌលកុមាកំព្រា​ ដែលប្រឡងជាប់បាក់ឌុបចំនួន ៧នាក់ នៅក្នុងក្រុងកំពង់ចាម នារសៀលថ្ងៃទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២៥ នៅសាលាខេត្តកំពង់ចាម ។

ថ្លែងក្នុងឱកាសនោះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា​ នេះជាការលើកទឹកចិត្ត ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងសិក្សារបស់ក្មួយៗ ក្នុងរយៈពេល១២ឆ្នាំកន្លងមក ជាពិសេសនៅពេលខាងមុខនេះ ក្មួយៗ នឹងទទួលបានការអនុញ្ញាតពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានចូលជួបសំណេះសំណាលទៀតផង នេះជាកិត្តិយស សម្រាប់ខ្លួនឯង និងមាតាបិតា ឬអាណាព្យាបាល ក៏ដូចជា លោកគ្រូ អ្នកគ្រូ ឬនាយក សាលា និងជាកិត្តិយស សម្រាប់ខេត្តកំពង់ចាមផងដែរ ។

ជាមួយគ្នានោះ​ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ជូនសិស្សនិទ្ទេស A នៅក្នុងក្រុងកំពង់ចាមទាំង ២៦នាក់ ក្នុងម្នាក់ៗ ទទួលបាន កុំព្យូទ័រយួរដៃ (laptop) ១ គ្រឿង, ថវិកា ចំនួន ១លានរៀល,​ និង​សម្ភារសិក្សាមួយចំនួន​។ ផ្តល់ជូនសិស្សមានពិការភាព នៃវិទ្យាល័យអប់រំពិសេស ជាប់បាក់ឌុប​ ចំនួន ៦នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ២លានរៀល ​សម្ភារសិក្សាមួយចំនួន​ និងអាហារូបករណ៍។ សិស្សក្នុងមជ្ឈមណ្ឌលកុមាកំព្រា ចំនួន ១នាក់ ទទួលបាន កុំព្យូទ័រ (Laptop) ១គ្រឿង ថវិកា ១លានរៀល សម្ភារសិក្សាមួយចំនួន និងអាហារូបករណ៍ ព្រមទាំងឧបត្ថម្ភដល់សាលាវិទ្យាល័យទាំង ៥ក្នុងក្រុងកំពង់ចាម ដោយក្នុង​ ១វិទ្យាល័យ ទទួលបានថវិកាចំនួន ២លានរៀល ផងដែរ ។FB_IMG_1759241368687 FB_IMG_1759241364655 FB_IMG_1759241362338 FB_IMG_1759241359622 FB_IMG_1759241356621 FB_IMG_1759241354148 FB_IMG_1759241350771


 

You might like