អភិបាលខេត្តកំពង់ចាម ទទូចដល់បងប្អូនដែលរស់នៅតាមដងទន្លេ ស្ទឹង បឹង ព្រែក សូមបង្កេីនការប្រុងប្រយ័ត្ន ព្រោះទឹកជំនន់ទន្លេមេគង្គ បន្តហក់ឡើងខ្ពស់

(កំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានទទូចស្នើដល់បងប្អូនដែលរស់នៅតាមដងទន្លេ ស្ទឹង បឹង ព្រែក សូមបង្កេីនការប្រុងប្រយ័ត្ន ព្រោះទឹកជំនន់ទន្លេមេគង្គ បន្តហក់ឡើងខ្ពស់ដែលត្រូវមេីលថែកូនចៅ ក្មេងតូចៗកុំអោយលេងទឹក និងសូមទាក់ទងមកអាជ្ញាធរ ឫសមត្ថកិច្ចក្នុងករណីត្រូវការអន្តរាគមន៍។

ជាវិធានការ ក្នុងបង្ការទប់ស្កាត់ ពីផលប៉ះពាល់ដោយសារទឹកជំនន់ មកលើភូមិឋាន ស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅតាមបណ្ដោយមាត់ទន្លេមេគង្គ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរអង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញ ចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម ដើម្បីសិក្សាលិទ្ធភាព ក្នុងកាតអន្តរាគមន៍ បង្ការ ទប់ស្កាត់ កុំឱ្យមានហានិភ័យកើតឡើងជាយថាហេតុ។

ដោយសារព្រះរាជាណាចក្រកម្ពុជា បានទទួលរងពីសម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនារតី បណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកឦសាននៃប្រទេសកម្ពុជា ជាហេតុបណ្ដាលឱ្យទឹកទន្លេមេគង្គ បន្តហក់ឡើងយ៉ាងគំហ៊ុក គួរឱ្យព្រួយបារម្ភ។

នៅព្រឹកព្រលឹមស្រាងៗ​ ក្រុងកំពង់ចាម​ និងស្រុកដទៃ ក្នុងភូមិសាស្ត្រខេត្ត បានទទួលឥទ្ធិពលពីភ្លៀងមួយមេធំ បណ្តាលឱ្យកើតមានជាជំនន់ទឹកភ្លៀង ប៉ុន្តែក្រោយពេលរងភ្លៀងមួយស្របក់ ស្ថានភាពជំនន់ទឹកភ្លៀង ក៏ប្រែជាធម្មតាវិញ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៥ នេះ ទឹកទន្លេមេគង្គមានកំពស់ 14:40m ដោយកម្រិត​ទឹកត្រូវប្រុងប្រយ័ត្ន​ 15:20m ។ ទឹកលូនចូលព្រែកបានចំនួន41/41ព្រែក រួមមាន: 1-ស្រុកស្ទឹងត្រង់:5/5 2-ស្រុកកំពង់សៀម:11/11 3-ស្រុកកងមាស:13/13 4-ស្រុកកោះសូទិន:5/5 5-ស្រុកស្រីសន្ធរ:7/7៕FB_IMG_1759399082061 FB_IMG_1759399099240 FB_IMG_1759399148239 FB_IMG_1759399123824

You might like