ឯកឧត្តម អ៊ុន ចាន់ដា ប្រគល់រថយន្តពន្លត់អគ្គីភ័យ ២គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តសង្គ្រោះបន្ទាន់ ២គ្រឿង ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម

(កំពង់ចាម): ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រគល់រថយន្តពន្លត់អគ្គីភ័យចំនួន ២គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងរថយន្តសង្គ្រោះបន្ទាន់ចំនួន ២គ្រឿង ប្រគល់ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម​ ពិធីប្រគល់ និងទទួលនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នៅសាលាខេត្ត​ ក្រោមវត្តមាន ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា រថយន្តពន្លត់អគ្គីភ័យ និងរថយន្ត សង្គ្រោះបន្ទាន់ ទាំង៤គ្រឿងនេះ ជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយ ករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តាមរយៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះ រថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿង ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយឡែករថយន្តសង្គ្រោះបន្ទាន់ ចំនួន២គ្រឿង ត្រូវបានប្រគល់ជូនមន្ទីរសុខាភិបាល ដើម្បីប្រ គល់បន្តទៅឱ្យមណ្ឌលសុខភាពហាន់ជ័យ និងមណ្ឌលសុខភាពទ្រាន នៃស្រុកកំពង់សៀម។

គួរបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មានរថយន្តពន្លត់អគ្គីភ័យ សរុប ២០គ្រឿង (រថយន្តស្ទូច ១គ្រឿង) ក្នុងនោះស្នងការដ្ឋាននគបាល ខេត្ត មាន៤គ្រឿង អធិការដ្ឋាននគរបាលស្រុកបាធាយ មាន២គ្រឿង ស្រុកស្រីសន្ធរ មាន២គ្រឿង ស្រុកព្រៃឈរ មាន២គ្រឿង កោះសូទិន មាន២គ្រឿង កំពង់សៀម មាន៣គ្រឿង និងនៅតាម បណ្តាក្រុងស្រុកទាំង៥ទៀត មានរថយន្តពន្លត់អគ្គីភ័យចំនួន ១គ្រឿងៗដូចគ្នា ដោយឡែកថ្ងៃនេះ យើងក៏បានទទួលអំណោយរថយន្តពន្លត់អគ្គីភ័យ ចំនួន ២គ្រឿងបន្ថែមទៀត៕FB_IMG_1760083473130 FB_IMG_1760083463217 FB_IMG_1760083512028 FB_IMG_1760083487318 FB_IMG_1760083480166 FB_IMG_1760083547870

You might like