ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការប្រចាំខែតុលា លើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥

នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការប្រចាំខែតុលា លើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២៥ និងប្រកាសកែសម្រួលសមាសភាព ក្រុមការងារ ទទួលព័ត៌មានទាន់ហេតុការណ៍( HOTLINE ) ជនបរទស ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការរៀបចំពិធីប្រកាសតែងតាំងមុខតំណែង ជូននាយនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន០២រូប ៖ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរង ទទួលផែនការងារចរាចរណ៍ និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ទទួលដឹកនាំការងារការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើង និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាលរាជធានីភ្នំពេញ ពីការខិតខំបំពេញភារកិច្ចគ្រប់ផ្នែកគ្រប់ជំនាញដែលបានអនុវត្តវិធានការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រប់ប្រភេទមានប្រសិទ្ធភាពខ្ពស់ដែលនាំឲ្យបទល្មើសមានការថយចុះ។ ឯកឧត្តមស្នងការក៏បានណែនាំឲ្យបន្តក្តាប់សភាពការណ៍បទល្មើស និងធ្វើការវាយតម្លៃចំពោះរាល់សភាពការណ៍នានាដើម្បីគ្រប់គ្រងនិងធ្វើការដោះស្រាយឲ្យទាន់ពេលវេលា។
ឯកឧត្តមស្នងការ ក៏បានដាក់បទបញ្ជា ឲ្យការិយាល័យជំនាញពាក់ព័ន្ធ និងបណ្តាអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបន្តពង្រឹងឲ្យខ្លាំងបន្ថែមទៀតលើ បង្ការទប់ស្កាត់និងបង្រ្កាបក្រុមក្មេងទំនើង គឺមិនអាចដកថយនោះឡើយ និងក៏បានបន្តជំរុញកិច្ចការងារបង្ក្រាបគ្រឿងញៀន , ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសលួច ឆក់ ប្លន់ ផងដែរ។ ពិសេសបន្តបញ្ចេញកម្លាំងចុះទៅសម្រួលចរាចរណ៍ដើម្បីបង្កលក្ខណៈងាយស្រួលជូនការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅគោលដៅនានា ដែលប្រឈមនឹងការកកស្ទះ។

ពាក់ព័ន្ធនឹងលំហូរចរាចរណ៍នេះដែរ ឯកឧត្តមស្នងការ ក៏បានដាក់បញ្ជាឲ្យកម្លាំងជំនាញចរាចរណ៍ ត្រូវពង្រឹងចុះហាមឃាត់រាល់រថយន្តធុនធំៗដែលបើកបរចូលក្នុងរាជធានីភ្នំពេញខុសពេលវេលាដែលត្រូវហាមឃាត់នោះ៕IMG_20251028_224925 FB_IMG_1761665375741 FB_IMG_1761665366885 FB_IMG_1761665397847 FB_IMG_1761665450620 FB_IMG_1761665454756

You might like