អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំ ស្តីពីការប្រលងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ រាជធានីខេត្តឆ្នើមឆ្នាំ២០២៥

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ចើញដឹកនាំកិច្ចប្រជុំស្តីពីការប្រលងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ឆ្នើមឆ្នាំ២០២៥ នារសៀលថ្ងៃទី១០ខែវិច្ជិការឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ដោយយោងតាម លិខិតលេខ២៧២ នមធ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ របស់នាយកដ្ឋានមុខងារ និង ធនធាន និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។ ក្រសួងមហាផ្ទៃ នឹងរៀបចំឱ្យមានការប្រឡងប្រណាំងជ្រើសរើសការិយាល័យ ប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ឆ្នើមក្នុងឆ្នាំ២០២០៥ ដើម្បីលើកទឹកចិត្ត ដល់ការអនុវត្តការងាររបស់ការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែលមានស្នាដៃឆ្នើមក្នុងការទទួល និងសម្រុះសមដោះស្រាយបណ្ដឹង និងការផ្តល់សេវារដ្ឋបាលជូន ប្រជាពលរដ្ឋ។ ក្នុងនោះក្រសួងមហាផ្ទៃនឹងធ្វើការពិនិត្យវាយតម្លៃ និងជ្រើសរើសយកការិយាល័យប្រជាពលរដ្ឋ ចំនួន៣គោលដៅ និងអង្គភាពច្រកចេញចូលតែមួយចំនួន៣គោលដៅ ដែលបានបំពេញការងារល្អជាងគេ ដើម្បីផ្តល់រង្វាន់លើកទឹកចិត្ត។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍បន្តទៀតថា រដ្ឋបាលខេត្តកំពង់ចាម និងចូលរួមប្រលងប្រណាំងជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ឆ្នើមឆ្នាំ២០២៥នេះ។ ឯកឧត្តមបាន ជំរុញលើកទឹកចិត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ បង្កើនប្រសិទ្ធភាពនៃការអនុវត្តតួនាទី ភារកិច្ចក្នុងការ ផ្តល់សេវារដ្ឋបាលអោយប្រល្អប្រសើរនិងត្រូវស្វែង យល់ខ្លឹមសារក្នុងតារាងសូចនាករ និងលក្ខណៈ វិនិច្ឆ័យសម្រាប់វាយតម្លៃអង្គភាពច្រកចេញចូលតែមួយ ឧបសម្ព័ន្ធ នីមួយៗ ឱ្យបាន ច្បាស់លាស់ ដើម្បីពិភាក្សានិងសុំជាយោបល់ ពិនិត្យកែលម្អបន្ថែម ដើម្បីទទួលបានជ័យលាភី ជ្រើសរើសការិយាល័យប្រជាពលរដ្ឋ និងអង្គភាពច្រកចេញចូលតែមួយ រាជធានី ខេត្ត ឆ្នើមឆ្នាំ២០២៥៕FB_IMG_1762783665497 FB_IMG_1762783706822 FB_IMG_1762783668262 FB_IMG_1762783700140 FB_IMG_1762783687821 FB_IMG_1762783690946

You might like