លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ណែនាំដល់គ្រប់សមាសភាពពាក់ព័ន្ធ បន្ដយកចិត្តទុកដាក់លើសុខទុក មន្ត្រីនគរបាល និងនិវត្តន៍ជន ដែលជួបការលំបាក

នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត បានបន្ដចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនមន្ត្រីនគរបាលជាតិ និងនិវត្តន៍ជន នៃអធិការដ្ឋានគបាលស្រុកព្រៃឈរ ចំនួន ១២នាក់ ដែលកំពុងជួបការលំបាក ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ក៏បាននាំយកប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់បងប្អូនកងកម្លាំងទាំងអស់ និងនិវត្តន៍ជនគ្រប់រូប ផងដែរ ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ និងស្នើឱ្យកងកម្លាំងទាំងអស់ បន្ដជំរុញ និងបង្កើនសកម្មភាពទ្វេរដង ក្នុងកិច្ចប្រតិបត្តិការ ផ្អែកតាមផែនការសកម្មភាព និងអនុវត្តតាមបទបញ្ជា ព្រមទាំងសិក្សា វាយតម្លៃអំពីសភាពការណ៍សន្តិសុខក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីពង្រឹងវិធានការគ្រប់គ្រង់ បង្រា្កប និងទប់ស្កាត់ រាល់បទល្មើសគ្រប់រូបភាព រក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការផ្ដល់សេវាសំណូមពរពីបងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងឆ្លើយតបការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ក្នុងមូលដ្ឋានស្រុកស្រីសន្ធរ ទាំងមូល ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ៕IMG_20251114_192703

You might like