ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល និង ជាប្រធានកិត្តិយស សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកណ្ដាល

នារសៀលថ្ងៃអាទិត្យ ១១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២៥នេះអនុសាខាស្រុកកោះធំ បានចូលរួមអមដំណើរឯកឧត្តម តេង រិទ្ធី ប្រធានសាខាសមាគមសិស្ស និស្សិត បញ្ញវន្តក្មេងវត្តសាខាខេត្តកណ្ដាល និង លោក ហុង គិរី អភិបាលរងស្រុកមុខកំពូល រួមជាមួយថ្នាក់ដឹកនាំ លោក លោកស្រីអនុប្រធាន សមាជិកសមាជិកាសាខាខេត្តកណ្តាល អញ្ជើញប្រគល់ផ្ទះមួយខ្នង និងអំណោយសប្បុរសធម៌ ដល់ទុរគតជនមានពិការភាព ស្ថិតនៅភូមិទួលកន្ទួត ឃុំកោះធំ (ក) ស្រុកកោះធំខេត្តកណ្ដាល ដែលជាអំណោយ របស់លោក ហុង គីរី អភិបាលរងស្រុកមុខកំពូល និង លោកស្រី  ដោយមានការអញ្ជើញចូលរួមពីសំណាក់
១. លោក ច្រឹក ស្រ៊ង អភិបាលរងស្រុកកោះធំ និងជាអនុប្រធានកិត្តិយសអនុសាខាស្រុកកោះធំ តំណាងដ៏ខ្ពង់ខ្ពស់ លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ និងជាប្រធានកិត្តិយសអនុសាខាស្រុកកោះធំ
២. លោក មេឃុំ ក្រុមប្រឹក្សាឃុំ លោកមេភូមិ និង យុវជន ស ស យ ក ឃុំកោះធំ (ក)។ ដែលចំណាយសាងសង់អស់ 3.500.000 រៀល ។
ពេលប្រគល់ផ្ទះ មានបន្ថែមសម្ភារៈ បានផ្ដល់អំណោយដល់ជនពិការជាម្ចាស់ផ្ទះថែមទៀតរួមមាន
១. អង្ករ ២ បេ ស្មើ ១០០ គក
២.មី ១កេស
៣.ទឹកក្រូច ១កេស
៤.ទឹកត្រី ១យួរ
៥. ទឹកស៊ីអ៊ីវ ១យួរ
៦. ត្រីខ ១យួរ
៧. ទឹកសុទ្ធ ១កេស
៨. ថវិកា ៦០ ម៉ឺនរៀលIMG_20251116_192939

You might like