ភ្នំពេញ៖ ដោយទទួលបាននូវបទបញ្ជានិងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក៏ដូចជាទទួលបាននូវបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌ ដង្កោ បានបន្តប្រជុំជួរត្រួតពិនិត្យកងកម្លាំងនិងចែកអាវ ក្រោះ មួក ដល់កងកម្លាំងអន្តរាគមន៍ព្រមទាំងប៉ុស្តិ៍នគរ បាលទាំង១២សរុបចំនួន១២៨រូប។
បន្ទាប់ពីចែកអាវក្រោះ និងមួកដល់កងកម្លាំងរបស់ខ្លួនរួចមក លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរ បាលខណ្ឌដង្កោ បន្តផ្សព្វផ្សាយផែនការរបស់ថ្នាក់ដឹក នាំអគ្គស្នងការនគរបាលជាតិ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្តីពីចំណុចខ្ពស់ថែ រក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមជូនដល់ប្រ ជាពលរដ្ឋ ក្រៅពីនោះលោកអធិការខណ្ឌដង្កោក៏បានបែងចែកកម្លាំងចំនួន៣០នាក់ ដើម្បីការពារក្បួនដើរថ្មើរជើងដើម្បីសន្តិភាពដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ និងកម្លាំងមួយផ្នែកផ្សេងទៀតចូលរួមជាមួយគណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌដង្កោ ដើម្បីល្បាតក្នុងមូលដ្ឋាន។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានណែនាំដល់មន្ត្រីក្រោមឱវាទឲ្យគោរពវិន័យ គោរពពេលវេលា និងរងចាំទទួលបទបញ្ជារបស់ថ្នាក់ដឹកនាំ ចំណែកនាយប៉ុសិ៍តរដ្ឋបាលនគរបាលទាំង១២ ត្រូវបែងចែកវេនប្រចាំការនិង ដឹកនាំល្បាតក្នុងមូលដ្ឋានសង្កាត់និមួយៗ ដើម្បីទប់ ស្កាត់ខ្លាចក្រែងមានបទល្មើសកើតឡើង បង្ការទប់ ស្កាត់ក្រុមក្មេងទំនើងជាដើម៕
