ឯកឧត្តម​អភិបាលខេត្តស្វាយរៀង​អនុញ្ញាតឱ្យឯកឧត្តម Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជាចូលជួបសម្តែងកា​រគួរសមនិងពិភាក្សាការងារ

នៅថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​បានអនុញ្ញាតឱ្យឯកឧត្តម Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជាចូលជួបសម្តែងកា​រគួរសមនិងពិភាក្សាការងារ។

ក្នុងជំនួបនេះមានការអញ្ជេីញចូលរួមពីលោកអភិបាលរងខេត្ត​ លោកនាយករងរដ្ឋបាលសាលាខេត្ត​ លោកស្នងការនគរបាលខេត្ត​ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោកអនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត​ និងលោកអភិបាលក្រុងបាវិត​ ។

មានប្រសាសន៍ទៅកាន់ឯកឧត្តម Zhao Haiyan អគ្គទីប្រឹក្សាស្ថានទូតចិន​ប្រចាំកម្ពុជា​ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនអំពីទីតាំងភូមិសាស្ត្រ​ និងតំបន់សក្តានុពលសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបាន​ ព្រមទាំងសម្តែងនូវការស្វាគមន៍​ និងថ្លែងអំណរគុណចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូស្ថានទូត ដែលបានអញ្ជេីញចុះមកបំពេញការងារនៅខេត្តស្វាយរៀង​នាឱកាសនេះ​ ដេីម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការការងាររវាងខេត្តស្វាយរៀង និងប្រទេសចិន​រួមមាន​ ការចូលរួមសហការបង្ក្រាបបទល្មេីសស្គែមអនឡាញ​ និងពង្រឹងពង្រីកដៃគូវិនិយោគមកពីប្រទេសចិនបន្ថែមទៀតដេីម្បីមកបណ្តាក់ទុននៅទឹកដីខេត្តស្វាយរៀង​ ដែលនាំមកនូវផលប្រយោជន៍ជាច្រេីន​សម្រាប់ខេត្ត​ ជាពិសេសបង្កើតបានការងារធ្វើជូនប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត​  ជាមួយគ្នានេះក្នុងនាមរដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ក្នុងការការពារថែរក្សាសន្តិសុខ សុវត្ថិភាពជូនដល់ដៃគូវិយោគទាំងអស់ដែលមានវត្តមាននៅខេត្តស្វាយរៀងផងដែរ។IMG_20251219_191932_924 IMG_20251219_191935_814 IMG_20251219_191940_045 IMG_20251219_191947_217 IMG_20251219_191953_699

You might like