រដ្ឋបាលខណ្ឌប្ញស្សីកែវ÷នាសៀលថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅបរិវេណសាលាសង្កាត់ប្ញស្សីកែវ ដោយមានការអញ្ជើញពីសំណាក់លោកស្រី ព្រុំ រដ្ឋា អភិបាលរងខណ្ឌប្ញស្សីកែវ តំណាងដ៏ខ្ពង់ខ្ពស់ លោកជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ បានដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌនិងសង្កាត់ធ្វើកិច្ចសហការនូវពាក្យពេជ្រសំណេះសំណាលដ៏មានតំលៃ ជាមួយប្រជាពលរដ្ឋ រួមមានៈ
– លោក លឹម សាម៉ឺឌី នាយករដ្ឋ បាលខណ្ឌឫស្សីកែវ
– លោក ផល្លា ផលសម្បត្តិ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ
– លោកស្រី កែវ សារី មន្ត្រីផែនការវិនិយោគខណ្ឌប្ញស្សីកែវ
– លោក មូល វីរៈ ចៅសង្កាត់ប្ញស្សីកែវ
– លោក លោកស្រី សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ មន្ត្រីសង្កាត់ និងលោកមេភូមិទាំង៤ រួមទាំងក្រុមការងារភូមិទាំង៤
– ស.ស.យ.ក សង្កាត់ប្ញស្សីកែវ
បានធ្វើការជួបសំណេះសំណាល សួរសុខទុក្ខដល់គ្រួសារប្រជាពលរដ្ឋភៀសសឹក មកពីខេត្តចំនួន៦ ដែលរងគ្រោះពីការឈ្លានពាន ពីសំណាក់អមិត្ត(ចោរសៀម) មានចំនួន២៣ គ្រួសារ ចំនួនមនុស្សសរុប៩៧នាក់ ដែលមកស្នាក់នៅជាមួយផ្ទះបងប្អូន និងឪពុក ម្តាយ នៅក្នុងមូលដ្ឋានសង្កាត់ប្ញស្សីកែវ ។ ឆ្លៀតក្នុងឱកាសនោះផងដែរលោកស្រីអភិបាលរងខណ្ឌ ក៏បានពាំនាំមតិផ្តាំផ្ញើរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ឯកឧត្តមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ដែលលោកតែងតែគិតគូរពីសុខទុក្ខ និងយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព សុខភាព និងជីវភាព របស់គ្រួសារប្រជាពលរដ្ឋដែលភៀសសឹក ចេញពីតំបន់សង្គ្រាមឈ្លានពាន និងបាននាំយកមកជូននូវអំណោយរួមមាន ÷
អង្ករ ១បាវ (ចំនួន២៥kg), ទឹកសុទ្ធ ១យួរ ,ទឹកស៊ីអ៉ីវ១យួរ, ត្រីខមួយយួរ, មី១កេស ,នំកូនក្មេង១ ប្រអប់ និងថវិកាថវិកា៥០,០០០រៀល ដែលជាអំណោយរបស់លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលឫស្សីកែវ៕

