អភិបាលខេត្តកំពង់ចាម អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត នាឱកាសចូលឆ្នាំសកល២០២៦

នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត នាឱកាសចូលឆ្នាំសកល២០២៦ ដែលធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានកោតសរសើរ និងវាយតម្លៃខ្ពស់រាល់ការខិតខំប្រឹងប្រែងរបស់មន្រី្ដរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ និងបន្តជំរុញលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត ពិសេលការផ្តល់សេវាសារធារណៈ ដែលមានក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុង នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សុំបន្តជឿជាក់ គាំទ្ររាជរដ្ឋាភិបាលកម្ពុជា វីរ:កងទ័ពរបស់យើង ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលសម្តេច និងបងប្អូនវីរ:កងទ័ព បាន ប្រឹងប្រែង ខិតខំ តស៊ូ រកវិធីសព្វបែបយ៉ាង ស្វែងរកកិច្ចព្រមព្រៀងសន្តិភាពជាមួយប្រទេស កម្ពុជា-ថៃ និងបណ្តាប្រទេសមហាអំណាច ដើម្បីរក្សាសន្តិភាពឲ្យគង់វង្ស យូរអង្វែង សម្រាប់ តជំនាន់ ប្រជាជនខ្មែរ ប្រទេសកម្ពុជាទាំងមូល។

នាឱកាសនោះ អភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ត្រីរាជការយើងទាំងអស់ ត្រូវតែមានចិត្តទូលំទូលាយ ម៉ឺងម៉ាត់ ស្មោះត្រង់ ស្អាតស្អំ មិនរើសអើង មានសាមគ្គីភាពផ្ទៃក្នុង និងមានទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរអង្គភាព រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ឱ្យមានភាពរលូន លើការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ៕FB_IMG_1767152805075 FB_IMG_1767152742398 FB_IMG_1767152745090 FB_IMG_1767152747709 FB_IMG_1767152750304 FB_IMG_1767152757273 FB_IMG_1767152759738 FB_IMG_1767152768294 FB_IMG_1767152781914 FB_IMG_1767152788497

You might like