ខេត្តកំពត៖ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងលោក មួង នឿន ប្រធានគណបក្សស្រុកអង្គរជ័យ អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ រវាងអតីតបេក្ខជនគណបក្សប្រច្ចប្រជុំរវាងអតីតបេក្ខជនគណបក្សប្រឆាំងនៅឃុំដំបូកខ្ពស់ជាមួយនិងមន្ត្រីគណបក្សឃុំដំបូកខ្ពស់ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និងលោក មួង នឿន ប្រធានគណៈកម្មាធិការគណបក្សស្រុកអង្គរជ័យ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅទីសា្នក់ការគណបក្សប្រជាជនកម្ពុជាឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។
ក្នុងកិច្ចប្រជុំនោះផងដែរ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក ជំនួយការនៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពតរួមមាន៖ លោក ប៉ែន ប្រុស អនុប្រធាន, លោក គង់ សុខហេង សមាជិក, លោក អ៊ឹម វីរៈ សមាជិក, លោក វ៉ាន់ មេងហុង សមាជិក, លោក ជ្រឹម ដារ៉ា ជំនួយការ, លោក ឆាយ ឌួងសុវណ្ណារ៉ា ជំនួយការ, លោក វង្ស សំណាង ជំនួយការ, អចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុកចំនួន០១រូប, គណៈចាត់តាំងគណបក្សស្រុក ចំនួន០១រូប, ប្រធានគណបក្សឃុំ ចំនួន០១រូប, ប្រធានសាខាបក្សភូមិ និងលោកមេភូមិចំនួន២១រូប, អតីតបេក្ខជនគណបក្សប្រឆាំងចំនួន ០៨រូប, កម្លាំងនគរបាលចំនួន០៤រូប។
ជាកិច្ចចាប់ផ្តើម លោក មួង នឿន ប្រធានគណៈកម្មាធិការគណបក្សស្រុក បានមានមតិសំណេះសំណាលដល់អង្គប្រជុំទាំងមូល និងបានពន្យល់បន្ថែមឱ្យកាន់តែយល់ច្បាស់អំពីគោលការណ៍ដឹកនាំរបស់គណបក្ស និងទិសដៅអនុវត្តបន្ត ព្រមទាំងការដឹកនាំរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា ទាំងសា្ថនការណ៍សង្គម និងស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា បានថ្លែងអំពីការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងពន្យល់អំពីនិន្នាការ ព្រមទាំងការដឹកនាំប្រកបដោយកិត្តបណ្ឌិតរបស់សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជម្រាបជូនអង្គពិធីទាំងមូល ជ្រាបអំពីស្ថានការណ៍ផ្សេងៗដែលបានកើតមានឡើងនៅព្រំដែន ដែលកន្លងមក ឯកឧត្តមរួមនិងក្រុមការងារ បាននាំយកនូវអំណោយជាស្បៀងអាហារ និងថវិកា ជូនវីរៈកងទ័ព និងជនភាសសឹកផ្សេងៗ។ ឯកឧត្តមបណ្ឌិត បានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលនៅរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយមិនរត់ចោលប្រជាពលរដ្ឋដូចមេបក្សមួយចំនួនឡើយ ដូចពាក្យចាស់តែងតែពោលថា ស្គាល់គ្នាពេលមានទុក្ខលំបាក។

