ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ រវាងអតីតបេក្ខជនគណបក្សប្រឆាំងជាមួយនិងមន្ត្រីគណបក្សនៅមូលដ្ឋានឃុំម្រោមនិងឃុំដើមដូ

កិច្ចប្រជុំរវាងអតីតបេក្ខជនគណបក្សប្រឆាំងនៅឃុំម្រោម និងឃុំដើមដូង ជាមួយនិងមន្ត្រីគណបក្សឃុំដំឃុំម្រោម និងឃុំដើមដូង ក្រោមអធិបតីភាពដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត និងលោក មួង នឿន ប្រធានគណៈកម្មាធិការគណបក្សស្រុកអង្គរជ័យ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ នៅទីសា្នក់ការគណបក្សប្រជាជនកម្ពុជាឃុំម្រោម ស្រុកអង្គរជ័យ ខេត្តកំពត។

ក្នុងកិច្ចប្រជុំនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក នៃក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពតរួមមាន៖ លោក គង់ សុខហេង សមាជិក, លោក វ៉ាន់ មេងហុង សមាជិកលោក សែម កុសល ប្រធានក្រុមការងារស្រុកអង្គរជ័យ, លោក ស៊ូ សៅ អនុប្រធានក្រុមការងារស្រុក, លោក ផង់ ផេត សមាជិកក្រុមការងារស្រុក ក្រុមការងារចលនាឃុំ, អចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក, គណៈចាត់តាំងគណបក្សស្រុក, ប្រធានគណបក្សឃុំ, ប្រធានសាខាបក្សភូមិ និងលោកមេភូមិ, អតីតបេក្ខជនគណបក្សប្រឆាំងទាំងពីរឃុំ, កម្លាំងនគរបាលចំនួន១៦រូប, កម្លាំងកងរាជអាវុធហត្ថចំនួន០៤រូប និងកម្លាំងនគរបាលអធិការចំនួន០២រូប។
ជាកិច្ចចាប់ផ្តើម លោក មួង នឿន ប្រធានគណៈកម្មាធិការគណបក្សស្រុក បានមានមតិសំណេះសំណាលដល់អង្គប្រជុំទាំងមូល និងបានពន្យល់បន្ថែមឱ្យកាន់តែយល់ច្បាស់អំពីគោលការណ៍ដឹកនាំរបស់គណបក្ស និងទិសដៅអនុវត្តបន្ត ព្រមទាំងការដឹកនាំរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា ទាំងសា្ថនការណ៍សង្គម និងស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា បានថ្លែងអំពីការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងពន្យល់អំពីនិន្នាការ ព្រមទាំងការដឹកនាំប្រកបដោយកិត្តបណ្ឌិតរបស់សម្តេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជម្រាបជូនអង្គពិធីទាំងមូល ជ្រាបអំពីស្ថានការណ៍ផ្សេងៗដែលបានកើតមានឡើងនៅព្រំដែន ដែលកន្លងមក ឯកឧត្តមរួមនិងក្រុមការងារ បាននាំយកនូវអំណោយជាស្បៀងអាហារ និងថវិកា ជូនវីរៈកងទ័ព និងជនភាសសឹកផ្សេងៗ។ ឯកឧត្តមបណ្ឌិត បានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលនៅរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយមិនរត់ចោលប្រជាពលរដ្ឋដូចមេបក្សមួយចំនួនឡើយ ដូចពាក្យចាស់តែងតែពោលថា ស្គាល់គ្នាពេលមានទុក្ខលំបាក។FB_IMG_1768437492225 FB_IMG_1768437483505 FB_IMG_1768437486270 FB_IMG_1768437510253

You might like