ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ដែលបាននាំជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំប៉ី និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដំបូកខ្ពស់

ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាត់លោក គង់ សុខហេង នាំយកកុំព្យូទ័រ និងព្រីនធ័រដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំប៉ី និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដំបូកខ្ពស់។

ក្នុងពិធីប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានការចូលរួមពីសំណាក់ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពតរួមមាន លោក ជ្រឹម ដារ៉ា ជំនួយការក្រុមការងារខេត្ត, លោក អ៊ឹម វីរៈ សមាជិកក្រុមការងារខេត្ត, លោក សែម កុសល ប្រធានក្រុមការងារស្រុក, លោក ស៊ូ សៅ អនុប្រធានក្រុមការងារស្រុក, លោក ផង់ ផេត សមាជិកក្រុមការងារស្រុក, លោកស្រី សូ ចាន់ដាវី សមាជិកក្រុមការងារស្រុក, លោក កើត ទឹក សមាជិកក្រុមការងារស្រុក និងអាជ្ញាធរមូលដ្ឋានរួមមាន លោកអធិការ, លោកអធិការរង, លោកនាយប៉ុស្តិ៍ និងកងម្លាំងប្រជាការពារ។

លោកអធិការ និងលោកនាយប៉ុស្តិ៍ទាំងពីរ បានថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភតាមរយៈ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ នូវអំណោយដ៏ថ្លៃថ្លាជាកុំព្យូទ័រ និងម៉ាស៊ីនព្រីនធ័រ ដើម្បីបម្រើការងារជូនប្រជាពលរដ្ឋជាប្រចាំថ្ងៃ ស្របតាមយុគសម័យបច្ចេកវិទ្យាទំនើប ដែលប្តូរពីឯកសារសរសេរដោយដៃ មកប្រើប្រាស់ជាមួយកុំព្យូទ័រ និងបម្រើប្រជាពលរដ្ឋបានទាន់ពេលវេលា និងទាន់សភាពការណ៍។IMG_20260117_170747

You might like