លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញប្រមូលកសិផលដែលកើតចេញពីចលនាយើងរួមគ្នាដើម្បីជាតិ នៅសាលាបឋមសិក្សាភ្នំពេញថ្មី..

រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្តី្រទី១នៃកម្ពុជា អញ្ជើញប្រមូលកសិផលដែលកើតចេញពីចលនា “យើងរួមគ្នាដើម្បីជាតិ” នៅសាលាបឋមសិក្សាភ្នំពេញថ្មី ខណ្ឌសែនសុខ។

រួមគ្នាដើម្បីការអភិវឌ្ឍន៍កសិកម្មដំណាំកសិផលជាច្រើនប្រភេទ ច្រើនមុខ រាល់សកម្មភាពដែលបង្កើតឡើងដាំដោយទឹកចិត្តបេះដូងខ្មែរ ក្នុងស្មារតីរួមគ្នាដើម្បីជាតិខ្មែរ ត្រូវបានប្រមូលផល និងធ្វើការវេចខ្ចប់យ៉ាងល្អស្អាត ដើម្បីត្រៀមចែកជូនដល់វីរកងទ័ព វីរនគរបាលជាតិ និងប្រជាជនភៀសសឹកនៅតាមជំរំ និងមណ្ឌលសុវត្ថិភាពនានា។

គួររំលឹកថា កាលពីពេលថ្មីៗនេះ ក្នុងពិធីបើកចលនា “យើងរួមគ្នាដើម្បីជាតិ” លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា “ដើម្បីបង្កើនទឹកចិត្ត និងកម្លាំងខ្មែរជួយខ្មែរ លោកជំទាវបានរៀបចំឱ្យសាខារបស់កាយឫទ្ធិនារីកម្ពុជាទាំងអស់ បំផុសបំផុលគ្រប់សមាជិកានូវសកម្មភាពធ្វើយ៉ាងណាការចាប់ផ្តើមដាំបន្លែ នៅតាមសាលារៀនរបស់ខ្លួន ឬនៅតាមបណ្តាដីរបស់សហគមន៍ ទុកសម្រាប់ផ្គត់ផ្គង់ និងជួយគាំទ្រដល់ជនភៀសសឹកបានមួយចំនួន”។IMG_20260118_161854

You might like