ឯកឧត្តម​ ឃួង​ ស្រេង បានធ្វេីការសម្របសម្រួលដល់បងប្អូនអាជីវករមួយចំនួនប៉ះពាល់ពីការមិនឲ្យលក់តាមចិញ្ចើមផ្លូវតែដើម្បីសណ្ដាប់ធ្លាប់និងទីក្រុងល្អ

ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វេីការសម្របសម្រួលជាមួយបងប្អូនអាជីវករ​ ដែលលក់ដូរនៅតាមចិញ្ចេីមផ្លូវ​ និងទ្រូងផ្លូវ​ នៅតំបន់ជុំវិញផ្សារដើមគ​ ឱ្យទៅ​លក់ដូរនៅផ្សារបោះដុំបន្លែផ្លែឈេី(ផ្សារដេីមគថ្មី)​ ឬទីតាំងឯកជនសមស្របណាមួយ​។ ជាមួយគ្នានេះ​ រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តយកចិត្តទុកដាក់និងសម្របសម្រួល​ ព្រមទាំងធានាដល់ជីវភាពរបស់បងប្អូនអាជីវករ​ដែលខ្វះខាតខ្លាំង​ ដែលមានអង្កររបស់រដ្ឋបាលរាជធានីភ្នំពេញ​ ជួយទំនុកបំរុងដល់បងប្អូនដែលអាចមានផលលំបាកនាពេលដែលផ្លាស់ប្ដូរទៅទីតាំងថ្មី​ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដោយមិនទុកប្រជាពលរដ្ឋម្នាក់ណាចោលនោះទេ។ ការស្នេីសុំបន្តលក់ដូរនៅទីតាំងដដែលនៅលេីចិញ្ចេីមផ្លូវ​ ទ្រូងផ្លូវនេះ​ គឺរដ្ឋបាលរាជធានីភ្នំពេញ​ មិនអាចអនុញ្ញាតជូនបានទេ។ ដូចនេះជម្រេីសដ៏ល្អ​ សូមអញ្ជេីញបងប្អូនអាជីវករ​ទៅលក់​នៅកន្លែងថ្មី ដែលមានលក្ខខណ្ឌអនុគ្រោះជាច្រេីន​ ជាជាងមិនទាន់បានដល់ទីតាំងផ្សារបោះដុំបន្លែផ្លែឈេី​ (ផ្សារដេីមគថ្មី)​ ឬទីតាំងផ្សារផ្សេងៗដែលមានតូបត្រឹមត្រូវ​ ដេីម្បីចូលរួមលេីកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែល្អប្រសេីរសម្រាប់ប្រយោជន៍សាធារណជនជារួម។IMG_20260120_130627_306 IMG_20260120_130630_304 IMG_20260120_130633_727 IMG_20260120_130640_000 IMG_20260120_130642_363 IMG_20260120_130646_011 IMG_20260120_130636_997 IMG_20260120_130648_868 IMG_20260120_130651_624

You might like