អភិបាលខេត្តកំពង់ចាម អញ្ជើញទទួល កុំព្យូទ័រ និងម៉ាសុីនព្រីន ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខានិងលោកជំទាវ

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយ ជាកុំព្យូទ័រ និង ម៉ាសុីនព្រីន ដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានរៀបចំត្រួតពិនិត្យ និងប្រគល់-ទទួលឧបករណ៍សម្ភារបច្ចេកទេស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ជូនរដ្ឋបាលខេត្តកំពង់ចាម ដើម្បីគ្រប់គ្រង និងប្រើប្រាស់ទៅតាមតម្រូវការជាក់ស្ដែង។

ពិធីប្រគល់-ទទួលនេះធ្វើនៅសាលាខេត្តកំពង់ចាម ដោយអំណោយ រួមមាន ៖កុំព្យូទ័រ យួរដៃ មូឌែល ACER ASPIRE LITE 15, RAM 8GB ,SSD 512GB ចំនួន ២០គ្រឿង, ម៉ាសុីនព្រីន ម៉ូឌែល PRINTER HP 108A ចំនួន ២០គ្រឿង។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានគិតគូរដល់មន្ត្រីរាជការកំពុងបម្រើការងារតាមបណ្ដាលខេត្ត ព្រោះសម្ភារៈទាំងនេះ គឺជាតម្រូវការចាំបាច់សម្រាប់ការងារប្រចាំថ្ងៃ ក្នុងការជួយសម្រួលដល់ការចងក្រងឯកសារ ការស្រាវជ្រាវ និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើងជាងមុន៕FB_IMG_1769679092192 FB_IMG_1769679037728 FB_IMG_1769679024946 FB_IMG_1769679075525

You might like