ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ បើកកិច្ចប្រជុំ និងសំណេះសំណាលអតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ជាមួយគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំអង្គរជ័យ និងឃុំអង្គភ្នំតូច

នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំ និងសំណេះសំណាលអតីតបេក្ខជនគណបក្សប្រឆាំង ជាមួយនឹងគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំអង្គរជ័យ និងឃុំអង្គភ្នំតូច។

ក្នុងកិច្ចប្រជុំ និងសំណេះសំណាលនោះផងដែរ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ សមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពតរួមមាន៖ លោក គង់ សុខហេង, លោក អ៊ឹម វីរៈ, សមាជិក សមាជិកា ក្រុមការងារស្រុកអង្គរជ័យ៖ លោក ស៊ូ សៅ, លោក ផង់ ផេត និងក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានឃុំ, លោក អ៊ុង ចន្ទភារម្យ អចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សស្រុក តំណាងលោក មួង នឿន ប្រធានគណៈកម្មាធិការគណបក្សស្រុកអង្គរជ័យ, លោក លោកស្រី គណៈកម្មាធិការគណបក្សមូលដ្ឋានឃុំអង្គរជ័យ និងឃុំអង្គភ្នំតូច កងកម្លាំងនគរបាល ព្រមទាំង អតីតបេក្ខជន និងថ្នាក់ដឹកនាំគណបក្សប្រឆាំងនានាដែលបានស្ម័គ្រចិត្ត គោរពស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាកន្លងមក សរុបសមាសភាពចូលរួមនៃកិច្ចប្រជុំទាំងមូលចំនួន ៦៥នាក់។

ជាពិសេស សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងជំនួយការនៃក្រុការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ទាំងអស់ ដែលបានចំណាយធនធានថវិកាផ្ទាល់ខ្លួន ដើម្បីជួយទ្រទ្រង់និងឧបត្ថម្ភដល់កម្មវិធី រួមមាន៖
០១. លោក ប៉ែន ប្រុស អនុប្រធានក្រុមការងារ ឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល
០២. ឯកឧត្តម ហុង ភាព សមាជិកក្រុមការងារ ឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល
០៣. លោកស្រី រុន មុយស៊ង សមាជិកាក្រុមការងារ ឧបត្ថម្ភថវិកាចំនួន១០ម៉ឺនរៀល
០៤. លោក វ៉ាន់ មេងហុង សមាជិកក្រុមការងារ ឧបត្ថម្ភថវិកាចំនួន៥ម៉ឺនរៀល
០៥. លោក រី រស្មី ជំនួយការក្រុមការងារ ឧបត្ថម្ភថវិកាចំនួន១០ម៉ឺនរៀល
០៦. លោក ឆាយ ឌួងសុវណ្ណារ៉ា ជំនួយការក្រុមការងារ ឧបត្ថម្ភថវិកាចំនួន១០ម៉ឺនរៀល
០៧. លោក វង្ស សំណាង ជំនួយការក្រុមការងារ ឧបត្ថម្ភថវិកាចំនួន១២ម៉ឺនរៀល
០៨. លោក ជ្រឹម ដារ៉ា ជំនួយការក្រុមការងារ ឧបត្ថម្ភថវិកាចំនួន៨ម៉ឺនរៀល។IMG_20260207_123626 FB_IMG_1770448103832 FB_IMG_1770448121653 FB_IMG_1770448080988

You might like