ពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី២ ឆ្នាំ២០២៦ របស់ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ រសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាពក្នុងពិធីពិសាអាហារស្រាយបួសរ៉ាម៉ាឌនថ្នាក់ខេត្ត លើកទី២ ឆ្នាំ២០២៦ នៅក្នុងបរិវេណវិហារដារុលតាក់ហ្សីម ស្ថិតនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

មានប្រសាសន៍ក្នុងពីធីនេះដែរ ពិធីជួបជុំពិសារអាហារដ៏មានអត្ថន័យធំធេងនាថ្ងៃនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាព ភាតរភាព និងការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ របស់បងប្អូនខ្មែរឥស្លាមក្នុងខេត្តកណ្តាល។ ទន្ទឹមនេះ កម្មវិធីនេះក៏បានផ្តល់នូវឱកាសដ៏វិសេសវិសាលមួយ ដែលអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ខ្មែរឥស្លាម បានជួបជុំគ្នាបង្កើនភាពស្និទ្ធស្នាល សាងទំនាក់ទំនងឱ្យកាន់តែរឹងមាំ ផ្លាស់ប្តូរទស្សនៈ និងចែករំលែកបទពិសោធន៍ល្អៗ សំដៅរួមចំណែកអភិវឌ្ឍវិស័យសាសនាឥស្លាម ព្រមទាំងលើកស្ទួយ «សុខដុមនីយកម្មជាតិសាសន៍ និងសាសនា» នៅកម្ពុជា ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាព និងភាពកក់ក្តៅទាំងផ្លូវកាយនិងផ្លូវចិត្ត ដែលជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានសូមអំពាវនាវដល់គណៈអ៊ីម៉ាំខេត្ត ក្រុង ស្រុក គណៈអ៊ីមុំាម៉ាស្ជិទ ហាកឹម តួន បងប្អូនសាសនិកឥស្លាមគ្រប់រូប សូមបន្តផ្ដល់ជំនឿជឿជាក់ និងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព ស្ថាប័នមានសមត្ថកិច្ច រួមទាំងសាសនិក បុព្វជិត នៃសាសនាដទៃ ដើម្បីបន្តកសាង អភិវឌ្ឍ វិស័យសាសនាឥស្លាម ព្រមទាំងអភិរក្សវប្បធម៌ ប្រពៃណីដ៏ផូរផង់របស់ខ្មែរឥស្លាមយើង ឱ្យស្ថិតស្ថិរ គង់វង្ស ស្របនឹងប្រសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “កម្ពុជា ដែលទទួលបាននូវភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាសម្បត្តិដែលត្រូវថែទាំឱ្យគង់វង្ស។” និង ឯកឧត្ដមទេសរដ្ឋមន្រ្តី អូស្មាន់ ហាស្សាន់ “យើងពិតជាមានសំណាងណាស់ ដែលបានកើតនៅលើទឹកដីស្រស់បវរ ដែលមានសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ មេដឹកនាំជាតិជាពុទ្ធសាសនិក តែបានយកចិត្តទុកដាក់ចំពោះខ្មែរឥស្លាម ច្រើនជាងប្រទេសកាន់សាសនាឥស្លាមទៅទៀត។”IMG_20260228_115708_081 IMG_20260228_115711_594 IMG_20260228_115714_162 FB_IMG_1772255864696 FB_IMG_1772255888598 FB_IMG_1772255904041

You might like