នៅព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំសរុបលទ្ធផលការងារប្រចាំខែ និងប្រកាសសេចក្តីសម្រេចតួនាទីភារកិច្ចក្រុមការងារប្រតិបត្តិ ដើម្បីតាមដានត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការ និងអនុគណៈកម្មការទាំងអស់ សម្រាប់ការរៀបចំសនិ្នបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសដើមឆ្នាំ2026 និងលើកទិសដៅការងារបន្តរបស់ក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត ព្រមទាំងស្តាប់នូវរបាយការណ៍សង្ខេប ដើម្បីកំណត់ណុចខ្លាំង ចំណុចខ្សោយបញ្ហាប្រឈម និងសំណូមពររបស់សមាជិកសមាជិកាក្រុមការងារ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ប៉ែន ប្រុស អនុប្រធាន
ក្រុមការងារមូលដ្ឋានខេត្តកំពត ប្រធាន អនុប្រធានគណកម្មការនីមួយៗ សមាជិកសមាជិកាក្រុមការងារចលនាកសាសមាជិកបក្សមូលដ្ឋានខេត្តកំពតជាច្រើនផងដែរ។
ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា បានផ្តាំផ្ញើរទៅប្រធានផ្នែកនីមួយៗដែលបានទទួលបន្ទុកឲ្យចេះ រៀបចំផែនការការងារ និងកំណត់ត្រាការអនុវត្តសម្រាបគោលនយោបាយបែងចែកភារកិច្ចទទួលបន្ទុកការងារប្រចាំស្រុកនីមួយៗ ត្រូវចេះសហការគ្នាបំពេញការងារឲ្យមានប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចផែនការជូនថ្នាក់ដឹកនាំ។ ដោយឡែកប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបំពេញការងារ និងត្រូវសម្រេចឱ្យបាននូវលទ្ធផលការងារជាអតិបរមា។
បន្ថែមពីនេះទៀត ឯកឧត្តមបណ្ឌិត ក៏បានស្នើសុំឱ្យថ្នាក់ដឹកនាំ និងសមាជិកសមាជិកា ដែលកំពុងបម្រើការងារនៅមូលដ្ឋានខេត្តកំពត ត្រូវបន្តគាំទ្ររាជរដ្ឋាភិបាល និងត្រូវខិតខំបន្តនិរន្តភាពការងារតាមទិសដៅដែលបានគ្រោងទុក ខណៈពេលស្ថានភាពប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ក្រោមការឈ្លានពានបូរណភាពទឹកដីពីសំណាក់ប្រទេសសៀម។ដូចនេះសូមអោយបងប្អូនទាំងអស់ដែលមានវត្តមានក្នុងថ្ងៃនេះ ត្រូវគោរពនូវបទបញ្ជាលក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ។
ជាកិច្ចបញ្ចប់ ឯកឧត្តម បណ្ឌិត ហ៊ុន សុខា ក៏បានអញ្ជើញឡើងប្រគល់ជូននូវសេចក្តីសម្រេចចាត់តាំងប្រធានក្រុមការងារនីមួយៗជូនក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពតក្នុងថ្ងៃនោះផងដែរ។
