លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកស្រី អុិច ស្រីស្រស់ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

ខេត្តស្វាយរៀង៖ រសៀល​ថ្ងៃចន្ទ ១៤កេីត ខែផល្គុន ឆ្នាំ​ម្សាញ់​ សប្តស័ក ព.ស.២៥៦៩​ ត្រូវនឹងថ្ងៃទី០២ ខែមីនា​ ឆ្នាំ២០២៦​ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ <<សិទ្ធិសមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប>> ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត​ស្វាយរៀង​ និងលោកស្រី អុិច ស្រីស្រស់។

ក្នុងពិធីមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោក លោកស្រីនាយការិយាល័យ លោកអធិការ អធិការរងនគរបាលក្រុង/ស្រុកទាំង០៨ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ និងកងកម្លាំងនគរបាលនារី សរុបវត្តមានចូលរួម ៣៤០នាក់ ស្រី ២៧៤នាក់។

ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បាននាំយកថវិកាជូនដល់កងកម្លាំងនគរបាលនារីចំនួន ២៧៤នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០,០០០រៀល ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ។IMG_20260303_112811_259 IMG_20260303_112816_721 IMG_20260303_112819_642 IMG_20260303_112822_081 IMG_20260303_113054_930 IMG_20260303_113057_508

You might like