បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប្រារព្ធពិធីសំណេះសំណាលជាមួយអាវុធហត្ថនារី និងគ្រួសារអាវុធហត្ថ ពលី របួស និងពិការ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១៥ទិវាអន្តរជាតិនារី..

នារសៀលថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតីភាព អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង អាវុធហត្ថនារី គ្រួសារអាវុធហត្ថរបួស និងពលីសរុបចំនួន២៤នាក់ ប្រារព្ធធ្វើសាលប្រជុំ តូច ជាន់ទី៣ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ព្រមទាំងបានសំណេះសំណាលសួរសុខទុក្ខដល់ក្រុមគ្រួសារអាវុធហត្ថកម្លាំងជួរមុខដែលពលី របួស ពិការ និងមានជម្ងឺសម្រាកព្យាបាល សម្រាកលំហែលមាតុភាព និងអតីតយោធិន នៃកងរាជអាវុធហត្ថផងដែរ។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថនារីខេត្តបន្ទាយមានជ័យដោយក្តីនឹករលឹកផងដែរ។ ព្រមទាំងបានគោរពដល់ដួងវិញ្ញាណក្ខន្ធវរៈកងទ័ព ពិសេសអាវុធហត្ថដែលបានពលី នៅក្នុងសមរភូមិប្រយុទ្ធតតាំងជាមួយនឹងសត្រូវឈ្លានពានការពារបូរណភាពទឹកដី នាពេលកន្លងមក។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លៃងអំណរគុណដល់អាវុធហត្ថនារី ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទី ភាកិច្ច របស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយវិន័យ និងក្រមសិលធម៌ វិជ្ជា ជីវៈ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការងាររបស់អង្គភាពសម្រេចបានលទ្ធផលយ៉ាងត្រចេះត្រចង់ ។ មិនត្រឹមតែប៉ុណ្ណោះអាវុធនារី ក្រៅពីកិច្ចការងារស្នូល ក៏បានចូលរួមកិច្ចការងារសង្គមយ៉ាងសកម្មផងដែរ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការក៏បានបញ្ជាក់ថា កងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ លេីកទឹកចិត្តដល់អាវុធហត្ថនារី ក្នុងការផ្តល់ដំណែង តួនាទី នារីតាមរយៈសមត្ថភាព និងបទពិសោធន៍ ស្នាដៃជាបន្តបន្ទាប់ ចំពោះបងប្អូននារីដែលមានសមត្ថភាព៕

ក្នុងនោះដែរគ្រួសារអាវុធហត្ថពលី-ពិការ-របួស ចំនួន០៦ គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករទំងន់ ៧០គីឡូក្រាម មី ចំនួន០២កេស ទឹកសុទ្ធចំនួន០២កេស ទឹកក្រូច ចំនួន០២កេស ត្រីខ ចំនួន ០២យួរ និងថវិកាចំនួន១លានរៀលដោយឡែកអាវុធហត្ថនារីចំនួន១៩នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករទំងន់៧០គីឡូក្រាម មី ចំនួន០២កេស ទឹកសុទ្ធ ចំនួន០២កេស ទឹកក្រូច ចំនួន០២កេស ត្រីខ ចំនួន ០២យួរ និងថវិកាចំនួន៤០ម៉ឺនរៀល៕FB_IMG_1772884124086 FB_IMG_1772884110732 FB_IMG_1772884095781 FB_IMG_1772884106853 FB_IMG_1772884121483 FB_IMG_1772884051939 FB_IMG_1772884055968 FB_IMG_1772884060698

You might like