នាព្រឹកថ្ងៃទី៨ខែមេសា ឆ្នាំ២០២៦ ក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហ៊ុន សុខា ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខ អតីតបេក្ខជន អ្នកសង្កេតការណ៍ និងសកម្មជនគណបក្សប្រឆាំង ១២៣នាក់នៅឃុំមានជ័យ ស្រុកឈូក ខេត្តកំពត ដោយមានការចូលរួមពីគណៈកម្មាធិការគណបក្សឃុំ និងកងកម្លាំងសរុបចំនួន ១៦៨នាក់។
ក្នុងស្មារតី “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” យើងប្ដេជ្ញាចិត្តបន្តសកម្មភាពចុះជួបបងប្អូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីពង្រីកមូលដ្ឋានគាំទ្រ និងរក្សាសាមគ្គីភាពឱ្យកាន់តែរឹងមាំ ស្របតាមគោលការណ៍ “រក្សាចាស់ បង្កើនថ្មី”។
សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងដឹកនាំអភិវឌ្ឍប្រទេសជាតិ ប្រកបដោយមាគ៌ាច្បាស់លាស់ ដោយបានតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាអាទិភាព ឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា នៃស្ថានការណ៍ជាតិ និងអន្តរជាតិ។
#កម្ពុជា #Cambodia
-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

