តាកែវ៖ ព្រឹកថ្ងៃចន្ទ ៨រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយក នាយករងទីចាត់ការ និងមន្រ្តីរាជការចំណុះរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរសាខាជំនាញជុំវិញខេត្ត។
របៀបវារៈដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត រួមមាន៖
១. ពិនិត្យកូរ៉ុមរបស់ក្រុមប្រឹក្សាខេត្ត ដែលបានចូលរួមប្រជុំ ដោយ លោក ឃុន ស៊ា នាយករងរដ្ឋបាលខេត្ត។
២. មតិបើកកិច្ចប្រជុំសាមញ្ញលើកទី២៥ ដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត។
៣. ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៤ អានដោយលោក អៀង ឡាយ អនុប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សា។
៤. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ អានដោយលោក ធូ សំណាង មន្ត្រីការិយាល័យសរុប និងព័ត៌មាន។
៥ . ពិនិត្យ និងអនុម័ត លើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្តតាកែវសម្រាប់ខែឧសភា ឆ្នាំ ២០២៦ អានដោយ លោក ជឹម សាវរី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស
៦. បញ្ហាផ្សេងៗ
៧. ប្រកាសពេលវេលា កិច្ចប្រជុំសាមញ្ញលើកទី២៦ នៅថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ និងប្រកាសបិទអង្គប្រជុំ ដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំប្រារព្ធនៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ៕
