ថ្ងៃសៅរ៍ ១២ កើត ខែស្រាពណ៍ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២០
មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺធ្វើការចុះជួយសម្រួលដល់ការងារបង្កបង្កើនផលស្រូវនៅរដូវវស្សាដែលឈានចូលមកដល់របស់បងប្អូនប្រជាកសិករដែលត្រូវការទឹកដើម្បីធ្វើស្រែ។
លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តនិងធ្វើការដើម្បីបម្រើដល់ប្រជាកសិករត្រូវបានបញ្ជូនក្រុមការងាររៀបចំដឹកម៉ាស៊ីនបូមទឹកចល័តមួយគ្រឿងដែលមានកម្លាំង៦៥សេះទៅធ្វើការបូមទឹកចេញពីស្ទឹងព្រែកត្នោត បញ្ចូលទៅក្នុងស្រែដើម្បីសង្រ្គោះស្រូវបងប្អូនប្រជាកសិករអោយបានទាន់ពេលវេលានៅភូមិថ្លុកឈើទាលសង្កាត់សុព័រទេពក្រុងច្បារមន។
ក្រោយពីបានទឹកស្រោចស្របក្នុងស្រែរួចមកបងប្អូនប្រជាកសិកសែនសម្បាយចិត្តយ៉ាងខ្លាំងហើយក៏បានថ្លែងអំណគុណដល់ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺក៏ដូចលោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺផងដែរ៕

