ថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០
លោក សរ កក្កដា អភិបាលនៃគណ:អភិបាលស្រុកព្រៃនប់ បានអមដំណើរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ទីរពាក់ព័ន្ធព្រមទាំងអាជ្ញាធរមូលដ្ឋានបាន ចុះពិនិត្យនៅត្រង់ចំណុចជាប់ស្ពានទី៥ ជាប់ស្ពានទី៨ និងស្ពានទី១៥ដែលស្ថិតនៅក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលបានបាក់ស្រុតកាលពីថ្ងៃម្សិលមិញដោយសារជំនន់ទឹកភ្លៀងហូរច្រោះ បច្ចុប្បន្នបានដាក់ថ្ម និងចាក់ដីជួសជុលជាបណ្តោះអាសន្នខ្លះឡើងវិញ ដើម្បីការពារសុវត្ថិភាពដល់អ្នកធ្វើដំណើរឆ្លងកាត់ផងដែរ៕

