កំលាំងជំនាញបោសសំអាតគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមធ្វេីសកម្មភាពយ៉ាងមមាញឹកដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋនិងគាំទ្រការអភិវឌ្ឍមាតុភូមិឡេីងវិញ! ក្រោយសង្គ្រាមមានគ្រាប់មីននិងសំណល់ជាតិផ្ទុះចំនួនជិត៤លានគ្រាប់ហេីយដែលបានបោសសំអាតនិងកំទេចចោល! សូមរំលឹកថាសង្គ្រាមជាង៣០ឆ្នាំ និងការប្រេីប្រាស់គ្រាប់បែកទម្លាក់ គ្រាប់យុទ្ធភណ្ឌ័ររាប់លានគ្រាប់ដោយប្រេីប្រាស់ប្រយុទ្ធគ្នានៅតាមសមភូមិពាសពេញផ្ទៃប្រទេស ដែលមានអ្នកកំលាំងប្រយុទ្ធរាប់សែនរាប់មុឺននាក់ រីឯកំលាំងជំនាញរុករកបោសសំអាតគ្រាប់មីននិងគ្រាប់សំណល់ពីសង្គ្រាមមានចំនួនប្រមាណ៤០០០-៥០០០នាក់ដែលកំពុងធ្វេីការងារនេះ!
ដូចនេះសូមអំពាវនាវប្រជាពលរដ្ឋមេត្តាចូលរួមនិងប្រុងប្រយត្ន័ទាំងអស់គ្នា ចៀសវាងដាច់ខាតប៉ះពាល់វាយដំរេីសគ្រាប់មីននិងសំណល់ជាតិផ្ទុះសង្គ្រាម ករណីបានជួបប្រទះឃេីញគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមសូមមេត្តាប្រញាប់ទាក់ទងមកកងកំលាំងប៉ូលីសមូលដ្ឋាន ឬកងយោធពលខេមរភូមិន្ទ ឬកំលាំងសុីម៉ាក់ ឬអាជ្ញាធរមូលដ្ឋាន ដេីម្បីមានវិធានការបង្ការ និងដោះស្រាយចៀសវាងការប៉ះពាល់ដល់ប្រជាពលរដ្ឋ៕

