ពិធីប្រកាសតែងតាំងនិងចូលកាន់មុខតំណែងប្រធានសាលាដំបូងខេត្តព្រៃវែង

រសៀល ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០
ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញចូលរួម


ពិធីប្រកាសតែងតាំងនិងចូលកាន់ មុខតំណែងប្រធានសាលាដំបូងខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ពិធីនេះក៏មានការអញ្ជើញចូលរួម
ពីឯកឧត្តម សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ឯកឧត្តម ម៉ុង មុន្នីចរិយា ប្រធានសាលាឧទ្ទរណ៍ខេត្តត្បូងឃ្មុំ រួមទាំងចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្ត្រីរាជការក្នុងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើននាក់ថែមទៀត។

ឯកឧត្តម កែ សាខន ត្រូវបានផ្ទេរមកជាប្រធានសាលាដំបូងខេត្តព្រៃវែងជំនួសឯកឧត្តម ម៉ុង មុន្នីចរិយា ដែលត្រូវបានផ្ទេរអោយមកបម្រើការងារជាប្រធានសាលាឧទ្ទរណ៍ខេត្តត្បូងឃ្មុំវិញ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០២២០/២០៩ ធ្វើនៅព្រះរាជវាំង ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២០។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ និងថ្លែងអំណរគុណក្នុងកិច្ចសហការល្អចំពោះឯកឧត្តម ម៉ុង មុន្នីចរិយា ក្នុងការអនុវត្តនូវតួនាទីខ្លួន ដោយប្រសិទ្ធភាពជាមួយអាជ្ញារធរមូលដ្ឋាន និងបណ្តាអង្គភាពពាក់ព័ន្ធ និងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម កែ សាខន នឹងខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចអោយបានម៉ឹងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការដឹកនាំសាលាដំបូងខេត្ត អោយរីកចម្រើនថែមមួយកម្រិតទៀត ជាពិសេសពង្រឹងកិច្ចសហការអោយបានកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីអនុវត្តច្បាប់ទាំងអស់ ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដោយផ្អែកតាមតួនាទី និងភារកិច្ចដែលច្បាប់ប្រគល់អោយរៀងៗខ្លួន។
សាសារជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត និងប្រជាពលរដ្ឋក្នុង​ខេត្តព្រៃវែងទាំងមូល​ សូមគោរពជូនពរ​ ឯកឧត្តម និងប្រតិភូអមដំណើរព្រមទាំងសហការី សូមមានសុខភាពល្អ​ បរិបូរណ៍​ប្រាជ្ញា​ឈ្លៀសវៃ​ និងជ័យជំនះ​គ្រប់ភារកិច្ច​ ដើម្បីលើកកម្ពស់គុណភាពនៃការកាត់ក្តីអោយបានត្រឹមត្រូវ និងយុតិ្តធម៌ ក៏ដូចជាលើកកម្ពស់ការផ្តល់សេវាយុត្តិធម៌ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងស្អាតស្ចំនៅតាមសាលាជម្រះក្តីផ្សេងៗនៅទូទាំងប្រទេស៕FB_IMG_1596544070319 inCollage_20200804_193049061 inCollage_20200804_193117563 IMG_20200804_193151 FB_IMG_1596544102602

You might like