ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ សាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ទីរវិសយ័ក្នុងខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
របៀបវារៈ
សម្រាប់កិច្ចប្រជុំរួមមាន÷
១-ពិនិត្យ និងអនុមត័លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំ សាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣។
២-ពិនិត្យ និងអនុមត័លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី០៥របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣។
៣- ពិនិត្យ និងពិភាក្សា និងអនុមត័សេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែកក្កដា និងលើកទិសដៅការងារប្រចាំខែសីហា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ចាម។
៤-ពិនិត្យ ពិភាក្សា និងអនុមត័សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាព គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តកំពង់ចាម។
៥-ពិនិត្យ ពិភាក្សា និងអនុមត័សេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មខេត្តកំពង់ចាម។
៦-ពិនិត្យ ពិភាក្សា និងអនុមត័សេចក្តីព្រាងគម្រោងចំណូល-ចំណាយថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។

