មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺចុះអភិវឌ្ឍន៍សហគមន៍កសិករ

នៅថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបន្តចុះសហការជាមួយសហគមន៍កសិករប្រើប្រាស់ទឹក ត្រួតពិនិត្យ និងណែនាំលើការងារជីកស្ដារ និងកសាងប្រឡាយជើងក្អែបក្រោមគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋា
រចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិកររួមមាន៖
១.ប្រព័ន្ធធារាសាស្រ្តប្រឡាយមេរលាំងជ្រៃខាងត្បូង ស្ថិតនៅឃុំសែនដី ស្រុកសំរោងទង មានប្រឡាយជើងក្អែបសរុប ១៦ខ្សែ (ស្មើនឹង ៣១ អនុគម្រោង)
ប្រវែងសរុប ១៣ ៦២៣ ម៉ែត្រ ។

ពេលនេះលទ្ធផលសម្រេចបាន ៥៩ភាគរយ មានប្រជាពលរដ្ឋចូលរួមសរុប ៨៩៦ នាក់ស្រី ៣៥៧ នាក់
២.ប្រព័ន្ធធារាសាស្រ្តទំនប់អូរក្រាំងអំបិល ស្ថិតនៅឃុំ ត្រពាំងគង ស្រុកសំរោងទង មានចំនួន ០១ខ្សែ(ស្មើនឹង៦អនុគម្រោង) មានប្រវែងសរុប ៣ ៤៨១ ម៉ែត្រ ។

មកដល់ពេលនេះសម្រេចបានលទ្ធផល ១០០ភាគរយ មានប្រជាពលរដ្ឋចូលរួមសរុប ២៣៤ នាក់ក្នុងនោះស្រី ១៩៨ នាក់។
៣.ប្រព័ន្ធធារាសាស្ត្រអឹងស្មឹង ស្ថិតនៅឃុំស្វាយចចឹប ស្រុកបសេដ្ឋ ០៦ខ្សែ (ស្មើនឹង១៣ អនុគម្រោង) ប្រវែង ៦ ២០៦ ម៉ែត្រ ។

មកដល់ពេលនេះលទ្ធផល សម្រេចបាន ៣៩ ភាគរយ មានអ្នកចូលរួម២១០នាក់ ក្នុងនោះស្រី៩២នាក់៕inCollage_20200812_170924012

You might like