នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយក្រុមការងារបានចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងនូវអភិវឌ្ឍន៍គម្រោងជួសជុលកែលំអប្រឡាយបង្ហូរទឹកខាងកើតផ្សារកំពង់ស្ពឺ ចាក់ដី និងបេតុងអាមេច្រាំងសងខាង និងផ្លូវសម្រាប់អមដំណើរថ្មេីរជេីង និងជិះកង់ចាប់ពីស្ពានចាស់បារាំង ដល់ស្ពានវត្តថ្មី។
គម្រោងនេះ គឺជាផ្នែកមួយ នៃកិច្ចនៃកិច្ចខិតខំរបស់រដ្ឋបាលខេត្ត ក្នុងការពង្រីកវិសាលភាពសក្តានុពលវិស័យសេវាកម្ម ជាពិសេសវិស័យទេសចរណ៍នៅក្នុងក្រុងច្បារមន ក៏ដូចជាលេីកកម្ពស់សុខុមាភាព និងជីវភាពរបស់បងប្អួនប្រជាពលរដ្ឋនៅតាមដងប្រឡាយផងដែរ៕

