កំពង់ស្ពឺ៖នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ នៅបន្ទប់ video conference ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកប្រធានសាលាដំបូង លោកស្រីព្រះរាជអាជ្ញា លោកមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកនាយករដ្ឋបាលខេត្ត លោកប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ បានចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង video conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
សម្រាប់របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះ មានដូចខាងក្រោម៖
១-សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីដំឡូងមី ២០២០-២០២៥។
២-សេចក្តីព្រាងរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការអនុវត្ដគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥(IDP) ក្នុងឆ្នាំ២០១៧-២០១៨។
៣-បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ៖
៣.១-សេចក្តីព្រាងច្បាប់ស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណៈរដ្ឋប្រជាមានិតចិន
៣.២-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រុងគីហ្កាលីនៃពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន
៣.៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជាសមាជិក នៃអនុសញ្ញាមីណាម៉ាតា ស្តីពីបារ៉ត។
៣.៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃសាធារណៈរដ្ឋបារាំង។
៣.៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី៕

