រដ្ឋបាលក្រុងប៉ោយប៉ែតបន្តអភិវឌ្ឍន៍យ៉ាងខ្ជាប់ខ្ជួន និងចូលរួមចំណែកយ៉ាងសកម្មក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា នៅថ្នាក់ក្រោមជាតិ រដ្ឋបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានបន្តចុះស្តាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងក្រុងដែលបានរងការខូចខាតនាពេលកន្លងមក ពិសេសក្នុងរដូវវស្សានេះ ដោយក្នុងនោះក្រុមការងារបានកែលម្អផ្លូវដីជាផ្លូវក្រាលថ្មមិចវិញ ដែលមានប្រវែងសរុបចំនួន ១៦,០០០ម៉ែត្រ ( ១៦គីឡូម៉ែត្រ) ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត និងសង្កាត់ផ្សារកណ្តាល រួមមាន៖
១-ផ្លូវលំក្នុងភូមិព្រៃគប់ តភ្ជាប់មកផ្លូវជាតិលេខ៥៨
២-ផ្លូវលំក្នុងភូមិទួលប្រាសាទ តភ្ជាប់មកផ្លូវជាតិលេខ៥៨
៣-ផ្លូវលំក្នុងភូមិទំនប់ក៥ តភ្ជាប់មកភូមិចាន់គីរី
៤-ផ្លូវ Zo-A តភ្ជាប់មកសាលាពីរជាន់ និងផ្លូវលំមួយចំនួនទៀតក្នុងក្រុងប៉ោយប៉ែត។
សូមជម្រាបថា ថវិកាដែលបានចំណាយក្នុងការស្តាឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងក្រុង និងក្រាលថ្មមិច ប្រវែងសរុប ២០គីឡូម៉ែត្រនេះ បានការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមនឹងថវិការបស់សប្បុរសជនមួយចំនួនដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងក្រុងផងដែរ៕

