ពិធីសម្ពោធដាក់ឱ្យដំណើរការ​ មជ្ឈមណ្ឌលពាណិជ្ជកម្ម ” ដារាសំណាង”ខេត្តព្រះសីហនុ

ព្រឹកថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២០
ឯកឧត្ដម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ​ មជ្ឈមណ្ឌលពាណិជ្ជកម្ម ” ដារាសំណាង”ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ-អង្គភាព រួមទាំងអាជីវករយ៉ាងច្រើនកុះករ។

ប្រសាស៍របស់ឯកឧត្ដម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរ​ ចំពោះការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ មជ្ឈមណ្ឌលពាណិជ្ជកម្ម ដារាសំណាង​ ហើយពិធីសម្ពោធ ក្នុងថ្ងៃនេះគឺជាសក្ខីភាពដែលបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នក វិនិយោគទុនមកលើរាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ។ ហើយតាមរយះការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មថី្មនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍន៌ប្រទេសជាតិ។ ឯកឧត្ដម អភិបាលខេត្ត ក៏បានផ្តាំផ្ញើអោយអ្នកគ្រប់គ្រងមជ្ឍមណ្ឌល យកចិត្តទុកដាក់លើការងារ រក្សាសន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថាន នៅក្នុងមជ្ឈមណ្ឌលទាំងមូល ជាពិសេស គឺត្រូវយកចិត្តទុកដាក់លើការការពារសុវត្ថិភាពពីជំងឺកូវីត-១៩ ដល់អាជីវករ និងបងប្អូនប្រជាពលរដ្ឋដែលបានមកទិញទំនិញក្នុងទីតាំងរបស់ខ្លួន តាមរយះការពាក់ម៉ាស់អោយបានត្រឹមត្រូវ ការលាងដៃជាមួយសាប៊ូ រឺជែលលាងដៃអោយបានញឹកញាប់។

យោងតាមការអោយដឹងពីលោក មុំ តារា តំណាងក្រុមហ៊ុន តារា សុីណា ប្រូឃ័រ បានអោយដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្ម បានសាងសង់ឡើងក្នុង រយៈពេល ១២ខែ លើផ្ទៃដី ១២.៨៨៦ម៉ែត្រក្រឡា​ ដែលមានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ដោយចំណាយថវិកាសរុបចំនួន ១.៥៣២.៨០០ ដុល្លារអាមេរិក ក្នុងនោះមាន៖ -តូបនិងស្តងសរុបចំនួន៤០៨ -ចំណតរថយន្ត ចំនួន២កន្លែង អាចចតរថយន្តបាន៩០គ្រឿង -ចំណតទោចក្រយានយន្ត អាចថតបានចំនួន ៣០០គ្រឿង -បន្ទប់អនាម័យចំនួន២ មានទំហំ (៦x១៦) មាន២២បន្ទប់ សរុប ៤៤បន្ទប់ -ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗមួយចំនួនទៀត៕FB_IMG_1598608568755 FB_IMG_1598608584515 FB_IMG_1598608588703 FB_IMG_1598608594803 FB_IMG_1598608599250 FB_IMG_1598608619967 FB_IMG_1598608625399 FB_IMG_1598608635042 FB_IMG_1598608650844 FB_IMG_1598608644139

You might like