ភ្នំពេញ : ទីតាំងចាក់កន្ទុយលេខវៀតណាមជាច្រើនកន្លែងបើកយ៉ាងទូលំទូលាយទាំងព្រឹកទាំងថ្ងៃទាំងល្ងាចដូចបុណ្យកឋិនដោយមិនខ្លាចញញើតអាជ្ញាធរក៏ដូចជាលោកអធិការ និងលោកអភិបាលខណ្ឌច្បារអំពៅ ទាល់តែសោះទីតាំងនេះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ជិតផ្សារព្រែកឯក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមការរាយការណ៍ពីប្រជាពលរដ្ឋប្រាប់មកក្រុមការងារអង្គភាព (VPN News) បានឱ្យដឹងថាទីតាំងខាងលើមានការបើកចាក់កន្ទុយលេខហើយឃើញថាមានបងប្អូនប្រជាពលរដ្ឋទាំងចាស់ទាំងក្មេងកំពុងញៀនល្បែងបានចូលទៅចាក់មួយថ្ងៃមួយថ្ងៃដូចហែរកឋិន។
បច្ចុប្បន្នករណីអំពើហិង្សាបទល្មើសឆក់ប្លន់អសកម្មកើតមានចេញពីទីតាំងល្បែងអស់ទាំងនោះដោយអាជ្ញាធរខណ្ឌ ជាពិសេសគឺលោកអធិការខណ្ឌ ធ្វើព្រងើយមិនចុះបង្ក្រាបទាល់តែសោះប្រជាពលរដ្ឋមិនយល់ និងដាក់ការសង្ស័យប្រហែលជាអាជ្ញាធរត្រូវរូវជាមួយនឹងម្ចាស់ទីតាំងហើយឬក៏ ត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងហើយមើលទៅទើបបានជាលោកមិនហ៊ានបង្ក្រាបទាល់តែសោះ។
តាមប្រសាសន៍របស់ថ្នាក់ដឹកនាំសម្ដេចក្រឡាហោមស ខេង លោកអភិបាលរាជធានីភ្នំពេញ លោក ឃួងស្រេង និងលោកឧត្តមសេនីយ៍ ស ថេត ដែលជាអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់អោយអាជ្ញាធរទាំង 14 ខណ្ឌធ្វើយ៉ាងណាបង្ក្រាបឲ្យទាល់តែអស់ល្បែងស៊ីសងដូចជាល្បែងចាក់បាល់តាមអ៊ីនធឺណេតល្បែងហ្គេមបាញ់ត្រី និងល្បែងកន្ទុយលេខ ផ្ទុយ
ទៅវិញអាជ្ញាធរខណ្ឌច្បារអំពៅធ្វើព្រងើយមិនចុះបង្ក្រាទាល់តែសោះ។
ប្រជាពលរដ្ឋរង់ចាំមើលតើអាជ្ញាធរខណ្ឌ ច្បារអំពៅ ហ៊ានចុះបង្ក្រាបទីតាំងកន្លែងកត់កន្ទុយលេខនេះមាន
ប្រសិទ្ធភាពយ៉ាងណាដែរ..?៕
