ព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំង ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ក្រោមអធិបតីភាពសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា ដែលបានអញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ដែលស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្នុងពិធីកាន់បិណ្ឌវេនទី៩ នាពេលនេះ ក៏បានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាច្រើនផងដែរ និងបានធើ្វពិធីរាប់បាត្រដើម្បីបួងសួង និងឧទ្ទិសនូវមហាកុសលផលបុណ្យជូនដល់បុព្វការីជនមាន ជីដូនជីតា ញាតិការទាំង ៧សន្តាន និងបុព្វបុរសជាតិព្រមទាំងមន្ត្រីរាជការនគរបាល យុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីជីវិតដើម្បី
ប្រទេសជាតិ ។

