អជ្ញាធរខេត្តបាត់ដំបងគួរតែមានវិធានយ៉ាងទៅលើទីតាំងល្បែងជល់មាន់មួយកន្លែងនេះផងទាន

ខេត្តបាត់ដំបង:សេចក្ដីរាយការណ៍បានឲ្យដឹងថាបនល្បែងស៊ីសងប្រភេទជល់មាន់ដ៏ធំមួយកន្លែង បានបើកលេងយ៉ាងគគ្រឹកគគ្រេង ដើម្បីស្វាគមន៍លោកស្នងការថ្មី លោកសាត គឹមសាន។

ទីតាំងល្បែងភ្នាល់ជល់មាន់ នេះ នៅចំណុចភូមិស្ពង់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានដំណើរការជាយូរណាស់មកហើយ។

មានការលើកឡើងថាបនល្បែងស៊ីសងនេះអាចដំណើការបាន សង្ស័យម្ចាស់បនល្បែងបានបង់លុយឲ្យអធិការស្រុកសង្កែ និងស្នងការខេត្តទើបបើកលេងបានដោយរលូនគ្មានអ្នកបង្ក្រាប។

ប្រជាពលរដ្ឋបានលើកឡើងថានៅស្រុកសង្កែ តែងតែមានអំពើចោរកម្មកើតមានជាបន្តបន្ទាប់ ចាប់តាំងពីមានបនល្បែងជល់មាន់ខាងលើនេះមក។

ពួកគាត់ថាល្បែងជល់មាន់នេះបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខការរស់នៅរបស់ពួកគាត់។ ជាពិសេសបានកំពុងតែប៉ះពាល់ដល់គោលនយោបាយដល់ភូមិឃុំមានសុវត្ថិភាពផងដែរ។

ជុំវិញល្បែងស៊ីសងជល់មាន់នេះ អធិការនគរបាលស្រុកសង្កែ លោកស៊ុន សុវណ្ណ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ម្សិលមិញនេះថា លោកមិនគាំទ្រឲ្យមានល្បែងក្នុងតំបន់លោកគ្រប់គ្រងទេ។ លោកថានឹងនាំកម្លាំងចុះទៅបង្ក្រាបភ្លាមបើនៅតែបើកលេងបន្តទៅទៀតដាច់ខាតមិនឲ្យកើតមានល្បែងស៊ីសងនោះទេ ហើយក៏មិនចូលចិត្តល្បែងស៊ីសងផងដែរ។

គួររំលឹកផងដែរថាកាលពីថ្ងៃទីកាលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ខេត្តបាត់ដំបងមានរៀបចំពិធីប្រកាសលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ឱ្យចូលកាន់តំណែងជាស្នងការនគរបាលខេត្ត ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ដែលចូលនិវត្តន៍។

ពលរដ្ឋសង្កេតឃើញថាចាប់តាំងពីលោក សាត គឹមសាន ចូលកាន់ជាស្នងការខេត្តមកឃើញថាបនល្បែងនៅខេត្តបាត់ដំបង ចាប់ផ្ដើមកើតមានយ៉ាងអនាធិបតេយ្យបំផុត មិនទាន់មានការបង្ក្រាបនៅឡើយទេ៕PhotoCollage_1601557376021

You might like