ស្នងការដ្ឋាននគរបាលខេត្តតាកែវបានអញ្ជេីញចុះជួបសំណេះសំណាលជា មួយមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មី..!

ខេត្តតាកែវ៖ថ្ងៃសុក្រ ៦កើត ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី​១៩ ខែ​មីនា ឆ្នាំ​២០២១ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន៧០នាក់ ស្រី១១នាក់ យោងតាមប្រកាសលេខៈ៧៩១ ប្រក ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី លោកវរសេនីយ៍ឯក ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ លោកគ្រូឧន្ទេសនាមប្រចាំស្នងការនគរបាលខេត្ត។

ឆ្លាតក្នុងឱកាសនេះដែរលោកឧត្តមសេនីយ៍ទោសុខ សណាងស្នងការនគរបាកខេត្តបានធ្វើណែនាំនិងផ្តាំផ្ញើដល់ប្អូនៗដែលជាមន្រ្តីនគរបាលចូលក្របខ័ណ្ឌថ្មី ត្រូវតែគោរពបទបញ្ជាផ្ទៃក្នុងរបស់អង្គភាពត្រូវគោរពវិន័យជាកងកម្លាំងនគរបាលជាតិនិងចូលរួមបង្ការទប់ស្កាត់ជំងឺការរីករាលដាលនៃជំងឺ(COVID-១៩)ត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ៣កុំ និង៣ការពារ(ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គល កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងម៉ាសុីនត្រជាក់កុំទៅកន្លែងមានមនុស្សច្រើនកុំប៉ះពាល់គ្នាកុំចាប់ដៃគ្នាកុំកៀកស្មាកុំឱបគ្នាជាដើម)៕FB_IMG_1616150458696 FB_IMG_1616150465110 FB_IMG_1616150468655 FB_IMG_1616150484443

You might like