នាព្រឹកថ្ងៃចន្ទ៩កើតខែចេត្រ ឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនិងថ្ងៃទី២២ខែ
មីនាឆ្នាំ២០២១នេះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន ៣០តោន និងឥដ្ឋប្រហោងចំនួន ៥ម៉ឺនដុំ ផ្ដល់ជូនបញ្ជាការដ្ឋានរថក្រោះ ដើម្បីប្រើប្រាស់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់អង្គភាព។
ពិធីប្រគល់-ទទួល ត្រូវបានប្រារព្ធធ្វើដែលមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ត្រី អ៊ឹម សុឃឿន មេបញ្ជាការរង បញ្ជាការដ្ឋានរថក្រោះប្រចាំទិសយោធភូមិភាគទី៥ និងលោកវរសេនីយ៍ឯក ពោង ឈួនខាន់ដា ជំនួយការ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហានមួយចំនួនទៀត។
ក្នុងនាមជាមេបញ្ជាការរងបញ្ជាការដ្ឋានរថក្រោះ ឧត្តមសេនីយ៍ត្រី អ៊ឹម សុឃឿនព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែផ្ដល់ការយកចិត្តទុកដាក់ដោះស្រាយគ្រប់បញ្ហា ជួយសម្រួលដល់កិច្ចការងារ និងការរស់នៅរបស់យោធិនគ្រប់បណ្ដាអង្គភាព៕

