លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនិងអង្គការ UNICEF ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងសម្ភារៈទាំងអស់នេះសម្រាប់រដ្ឋបាលខេត្ត..!!

ថ្ងៃអង្គារ ២រោច ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដែលបានឧបត្ថម្ភអង្ករ ២៥គីឡូក្រាម ចំនួន៤០បាវ មីម៉ាម៉ាចំនួន ៥២កេស ទឹកត្រីចំនួន ៤៥យួរ ទឹកសុីអុីវ ចំនួន ៥២យួរ ត្រីខចំនួន ៥២យួរ ទឹកសុទ្ធចំនួន ៥២កេស និងសម្ភារៈសម្អាតអនាម័យបន្ទប់ទឹករបស់អង្គការ UNICEF ជាច្រើនផ្សេងទៀត ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលនេះ។

នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរបស់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការ UNICEF ដែលបានឧបត្ថម្ភគ្រឿងឧបភោគ បរិភោគ និងសម្ភារៈទាំងអស់នេះ សម្រាប់រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារនេះ។

ឯកឧត្តមអភិបាលខេត្ត សូមជូនពរដល់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការ UNICEF បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។FB_IMG_1617116034941 FB_IMG_1617116042917 FB_IMG_1617116056096 FB_IMG_1617116064141 FB_IMG_1617116074602 FB_IMG_1617116081968

You might like