ឯកឧត្តម​ អ៊ុន​ ចាន់ដា​ជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩អញ្ជើញចុះពិនិត្យ​ ស្ថានភាព​ទូទៅ​ដោយផ្ទាល់នៅឃុំខ្ពបតាងួន.!

ថ្ងៃទី​៣១​ ខែមីនា​ ឆ្នាំ​២០២១
ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩
បានដឹកនាំមន្ត្រីពាក់ព័ន្ធ​ និងអាជ្ញាធរមូលដ្ឋាន អញ្ជេីញ​ចុះពិនិត្យ​ស្ថានភាព​ទូទៅ​ដោយផ្ទាល់ នៅឃុំខ្ពបតាងួន ក្រោយពីមានអ្នកវិជ្ជមានកូវីដ១៩​ចំនួន៣ករណី កើតមាននៅក្នុងភូមិអូររុន​ ឃុំខ្ពបតាងួន​ និងបានដឹកនាំកិច្ចប្រជុំ ជាមួយអាជ្ញាធរមូលដ្ឋាន ចាត់វិធានការចាំបាច់មួយចំនួន ក្នុងដំណើរការបិទការចេញចូល បណ្តោះអាសន្ននៅភូមិអូររុន ដោយក្នុងនោះឯកឧត្តមអភិបាលខេត្ត បានផ្តល់អនុសាសន៍ និងដាក់ចេញវិធានការដូចខាងក្រោមៈ

1.គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវរៀបចំផែនការការពារ ប្រើប្រាស់កម្លាំងសមត្ថកិច្ច ពិនិត្យមើលការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋក្នុងភូមិអូររុន
2.បន្តអប់រំផ្សព្វផ្សាយ ក្រើនរំលឹកនូវ វិធានការការពាររបស់ក្រសួងសុខាភិបាលជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ
3.អនុវត្តការ ទូងស្គរ នៅតាមវត្តអារាម តាមពេលវេលាកំណត់ ស្របតាមការណែនាំរបស់ក្រសួងធម្មការ និងសាសនា ឲ្យបានជាប់ជាប្រចាំ
4.អាជ្ញាធរមូលដ្ឋាន ត្រូវកំណត់នូវអត្តសញ្ញាណរបស់ប្រជាពលរដ្ឋឪ្យបានច្បាស់ និងអ្នកអាទិភាព ក្នុងការធ្វើដំណើរចេញចូល ដោយគោរពតាមបទបញ្ជាឪ្យបានម៉ឺងម៉ាត់ និងរាយការណ៍ជូនសមត្ថកិច្ចប្រចាំការ ឪ្យបានច្បាស់លាស់នូវការជួបប្រាស្រ័យទាក់ទងជាមួយអ្នកខាងក្រៅ
5.អាជ្ញាធរមូលដ្ឋានត្រូវកំណត់ទៅលើអត្តសញ្ញាណរបស់ប្រជាពលរដ្ឋ អំឡុងពេលដែលពួកគាត់ធ្វើចត្តាឡីស័កនៅផ្ទះដោយពិនិត្យមើលនូវលទ្ធភាពរបស់ពួកគាត់និងអ្នកងាយរងគ្រោះ
6.អាជ្ញាធរមូលដ្ឋាន ត្រូវធានានូវការថែរក្សាទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័ក ក្នុងករណីគ្មានអ្នកថែរក្សា (ចត្តាឡីស័កទាំងគ្រួសារនៅមណ្ឌល)
7.អាជ្ញាធរឃុំពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ក្នុងការហាមប្រាម មិនឲ្យចរាចរណ៍ចេញចូល ក្នុងភូមិអូររុន ឃុំខ្ពបតាងួន ក្នុងករណីមិនចាំបាច់និងត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល
8.បន្តស្រាវជ្រាវអ្នកដែលពាក់ព័ន្ធដោយផ្ទាល់​ និងប្រយោលបន្ថែមទៀត ជាមួយអ្នកវិជ្ជមានកូវីដ-១៩​ ។FB_IMG_1617176214053 FB_IMG_1617176216420 FB_IMG_1617176219019 FB_IMG_1617176221505 FB_IMG_1617176224495

You might like