នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យមើលទីតាំងដែលត្រូវបានរៀបចំជាកន្លែង ចាក់វ៉ាកសាំងជូនដល់មន្ត្រីរាជការ អាជីវករ បងប្អូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ នាពេលនេះគឺចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ តាមអនុសាសន៍ណែនាំ និងបទបញ្ជាដ៍ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនោះ ឯកឧត្តម បានណែនាំដល់អាជ្ញាធរក្រុង និងក្រុមការងារ ត្រូវរៀបចំបំពាក់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ម៉ាស៊ីនវ៉ាស់កំដៅ រក្សាគម្លាតសុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ជៀសវាងការប្រជ្រៀតគ្នានាំឱ្យឆ្លងជំងឺកួវីដ-១៩។
អនុវត្តតាមការណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

