នៅសៀលថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកែប បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំនិងប្រធានផ្នែកទាំង ១៣ផ្នែក។
សូមបញ្ជាក់ជូនថា ក្រុមការងាយុវជនគណបក្សខេត្តកែប ក្រោមការដឹកនាំរបស់ឯកឧត្តមសោម ពិសិដ្ឋ បានបែងចែកជា ១៣ផ្នែក រួមមាន៖
១-ផ្នែកវប្បធម៌ និងសាសនា ២-ផ្នែកលេខាធិការដ្ឋាន ៣-ផ្នែកហិរញ្ញវត្ថុ ៤- ផ្នែកផែនការយុទ្ធសាស្រ្ត ៥-ផ្នែកចាត់តាំង ៦-ផ្នែកគ្រឹះស្ថានសិក្សា ៧-ផ្នែកបណ្តុះបណ្តាល ៨-ផ្នែកឃោសនាអប់រំ ៩-ផ្នែកព័ត៌មានបណ្តាញផ្សព្វផ្សាយសង្គម ១០-ផ្នែកសិល្បៈ និងកីឡា ១១-ផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការជាតិអន្តរជាតិ ១២-ផ្នែកសហគ្រិនវ័យក្មេងនិង ១៣-ផ្នែកក្រៅប្រព័ន្ធ÷
តាមរយៈកិច្ចប្រជុំនាឱកាសនោះ សង្កេតឃើញថាក្នុងរយៈពេល៣ខែ ឆ្នាំ២០២១នេះ ក្រុមការងារយុវជនគណបក្សខេត្តបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានល្អប្រសើរ និងទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។
នាឱកាសនោះផងដែរ ឯកឧត្តម ក៏បានណែនាំដល់ លោក លោកស្រីប្រធានផ្នែកទាំង១៣ ត្រូវខិតខំដឹកនាំក្រុមការងារនីមួយៗអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដែលបានបែងចែកឲ្យបានត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព។ ហើយសូមឲ្យសមាជិកអង្គប្រជុំទាំងអស់ត្រូវចូលរួម និងបន្តអប់រំ ណែនាំផ្សព្វផ្សាយដល់សមាជិក សមាជិកាយុវជនគណបក្សគ្រប់មូលដ្ឋានត្រូវចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣កុំ ៣ការពារ ដែលត្រូវបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕

