ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ស្រាវជ្រាវនិងផលិតកូនត្រីពូជ..!

នៅរសៀល ថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយ៍ស្រាវជ្រាវ និង ផលិតកូនត្រីពូជ នៅក្នុង ភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ១លានរៀល ជូនដល់ក្រុមកម្មករនៅការដ្ឋាន ដើម្បីជាការលើកទឹកក្នុងការខិតខំប្រឹងប្រែងបំពេញការងារ។

មានកាអមដំណើរដោយ នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោកប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

ឯកឧត្ដម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ នេះយ៉ាងយូរត្រឹមចុងឆ្នាំ២០២១ ការដ្ឋានសាងសង់ស្ថានីយ៍មួយនេះនឹងលិចចេញជារូបរាងឡើង ហើយយើងទាំងអស់គ្នាសង្ឃឹមថាស្ថានីយ៍នេះនឹងអាចរួមចំណែកបង្កើនបាន ពូជកូនត្រី ជាច្រើនប្រភេទ ពិសេសអភិរក្សនៃត្រីប្រភេទមេពូជ ដែលកម្រៗ ដែលមានក្នុងខេត្តស្ទឹងត្រែង និងបានបង្កើតបាននូវផលស្តុកត្រីធម្មជាតិនៅស្ទឹងត្រែងឡើងវិញផងដែរ។

តាមការបញ្ជាក់របស់លោកប្រធានស្ដីទីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាការសាងសង់ស្ថានីយ៍ ស្រាវជ្រាវ និងផលិតកូនត្រីពូជ នេះបង្កើតឡើងតាមគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ(ដំណាក់កាលទី៣)សមាសសភាគទី១ របស់អង្គការ The world Bank។ ហើយនេះក៏ជាប្រវត្តិសាស្រ្តថ្មី មួយសម្រាប់បងប្អូនអ្នកខេត្តស្ទឹងត្រែងរង់ចាំ នូវការបង្កើតឲ្យមានស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ ប្រចាំនៅភូមិភាគឥសាន នៃប្រទេសកម្ពុជា៕FB_IMG_1617236646927 FB_IMG_1617236653424 FB_IMG_1617236664035 FB_IMG_1617236704363 FB_IMG_1617236688637 FB_IMG_1617236675427

You might like