ខេត្តកណ្តាល៖ព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញជួបភ្ញៀវជាសប្បុរសជននានា ដែលបាននាំយកអំណោយ ជូនដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីចូលរួមក្នុងយុទ្ធនាការ បង្ការទប់ស្កាត់ ការឆ្លងរីករាល នៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកណ្តាល ក្នុងនោះរួមមាន៖
-លោកស្រី ម៉េត សុភា ម្ចាស់ភោជនីយដ្ឋាន ឡូហ្សិក បានឧបត្ថម្ភម៉ាសចំនួន ២០កេស និងអាល់កុល ១០កាន។
-ក្រុមហ៊ុន អង្គរដេលីហ្វូដ បានឧបត្ថម្ភ ម៉ាសចំនួន ២០ម៉ឺនបន្ទះ ភេសជ្ជៈប៉ូវកម្លាំងឆេមពាន ២៥កេស និងភេសជ្ជៈប៉ូវកម្លាំងរ៉េដអាន ២៥០កេស។
-ក្រុមហ៊ុន Gangzberg បានឧបត្ថម្ភ ធុងបាញ់សម្លាប់មេរោគ ចំនួន ១០គ្រឿង។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តបានថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បរសធម៌ របស់សប្បុរសជនទាំងអស់ និងសូមបួងសួងសូមដល់ទេវតា វត្ថុសិក្តិសិទ្ធិ ក្នុងលោក តាមជួយ បីបាច់ ថែរក្សា ប្រោសព្រំ ប្រសិទ្ធពរជ័យ ជូនដល់ លោកលោកស្រី ព្រមទាំង ក្រុមគ្រួសារ សហការីទាំងអស់ សូមជួបតែពុទ្ធពរ ទាំងបួនប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

