ឯកឧត្តមម៉ុម សារឿនបើក កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍន ភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែមីនានិងត្រីមាសទី១ ឆ្នាំ២០២១និងលើកទិសដៅភារកិច្ចបន្ត..!!

នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត ជាមួយប្រធានមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងអភិបាលក្រុង ស្រុក ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចបន្ត ក្នុងគោលបំណងត្រួតពិនិត្យវឌ្ឍនភាពការងារ និងពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តការងាររបស់រដ្ឋបាលខេត្តក្រុង ស្រុក និងមន្ទីរវិស័យឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ ១-ការពិនិត្យ លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមីនា និងត្រីមាសទី១ ឆ្នាំ២០២១ ទិសដៅការងារសម្រាប់អនុវត្តនៃខែបន្ទាប់របស់រដ្ឋបាលខេត្ត ២-ប្រសាសន៍ដឹកនាំរបស់ឯកឧត្តម អភិបាលខេត្ត ស្តីពីការពង្រឹងអនុវត្តវិធានការណ៍សុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាក់ជំងឺដូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំកម្លាំងទាំងបីប្រភេទ អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នៅសាលប្រជុំធំសាលាខេត្ត។ កិច្ចប្រជុំនេះប្រព្រឹតិ្តទៅដោយបានអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុខាភិបាលបានយ៉ាងហ្មត់ចត់បំផុត ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី៕FB_IMG_1617266727613 IMG_20210401_155044 FB_IMG_1617266813442 FB_IMG_1617266769640 FB_IMG_1617266761404 FB_IMG_1617266737883 FB_IMG_1617266741799 FB_IMG_1617266733528

You might like