ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តអញ្ជើញចុះត្រួតពិនិត្យការសាងសង់ ប៉ុស្តិ៍សុខភាពនិងស្រះទឹកក្នុងស្រុកថាឡាបរិវ៉ាត់.!

នៅថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តបានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារនៃការសាងសង់ប៉ុស្តិ៍មណ្ឌលសុខភាពមួយខ្នងមានទំហំ១៥ម៉ែត្រx ១៥ម៉ែត្ររួមមានផ្ទះបាយសម្រាប់បុគ្គលិកពេទ្យជាដើម មកដល់បច្ចុប្បន្នកំពង់តែសាងសង់សម្រេចបាន ប្រមាណ៥០ភាគរយស្ថិតនៅក្នុងឃុំអន្លង់ភេស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង។

មានការអញ្ជើញចូលរួមលោកអួត សុីវត្ថាស្នងការនគរខេត្តរួមនិងលោកអភិបាលស្រុកថាឡាបរិវ៉ាត់ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ុម សារឿន បានលើឡើងថា៖ ដោយស្របតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបង្ខិតពីកន្លែងឆ្ងាយឱ្យមកជិតសេវាសុខភាពឲ្យបានគៀកនឹងប្រជាពលរដ្ឋ ស្របតាមកំណើនប្រជាជន ព្រមទាំងតម្រូវការចំបាច់របស់ប្រជាពលរដ្ឋ ត្រូវការប៉ុស្តិ៍សុខភាព ដើម្បីបម្រើដល់ការផ្តល់សេវាថែទាំសុខភាព និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តនិងមន្រ្តីរួមដំណើរបានបន្តចុះពិនិត្យស្រះទឹកទំហំ២០ម៉ែត្រx ៣០ម៉ែត្រ ព្រមទាំងបានប្រគេនផ្ទាំងសូឡាប្រើពន្លឺព្រះអាទិត្យចំនួន០៦សម្រាប់ដល់ព្រះសង្ឃគង់នៅវត្តឥន្ទមុនីរតន ផងដែរ៕FB_IMG_1617362341870 FB_IMG_1617362355647 FB_IMG_1617362347139 FB_IMG_1617362332915 FB_IMG_1617362337202 FB_IMG_1617362389212 FB_IMG_1617362369998 FB_IMG_1617362374882 FB_IMG_1617362364200

You might like